**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

រដ្ឋមន្រ្តីសុខាភិបាល៖ វិជ្ជាជីវៈសុខាភិបាលឈរលើក្រមសីលធម៌ ផ្តោតសំខាន់លើការខិតខំសង្រ្គោះអាយុជីវិត

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់»។

ក្នុងឱកាសនោះ មានការចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា និងទារក លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA និងជាតំណាងដៃគូអភិវឌ្ឍន៍សុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតាមប្រព័ន្ធ Zoom ដែលមានចំនួនជាង ១ពាន់នាក់។

ការរៀបចំទិវានេះ ក្នុងគោលបំណងបង្ហាញពីតួនាទីរបស់ឆ្មប ដែលជាស្នូលដ៏សំខាន់ ក្នុងការធានាបាននូវសុវត្ថិភាព មាតា និងទារក ព្រោះថាឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមនិយមន័យអន្តរជាតិ «ឆ្មបជំនាញ គឺជាអ្នកជំនាញសុខភាពដែលមានការទទួលស្គាល់ និងទទួលបានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពលើជំនាញចាំបាច់ ក្នុងការគ្រប់គ្រងការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាល ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងធ្វើការបញ្ជូនស្ត្រី និងទារក ទៅកន្លែងដែលមានសេវាកម្រិតខ្ពស់ជាង»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តម្រូវឱ្យមានការវិនិយោគលើ៖ ១) ការធ្វើផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ការគ្រប់គ្រង និងលើកកម្ពស់បរិស្ថានការងារ ២) ពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានជំនាញឆ្មប និងការបណ្តុះបណ្តាល ក្នុងពេលបម្រើការងារសម្រាប់ឆ្មប ៣) កែលម្អការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា និងទារក និង ៤) ពង្រឹងភាពជាអ្នកដឹកនាំដល់ក្រុមឆ្មបជំនាញ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវចំណុចសំខាន់ប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ តួនាទីឆ្មប ដោយគិតលើការវាស់វែងពីស្ថានភាពសុខភាព ការប្រតិបត្តិការនិងការអនុវត្ត និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ សូចនាករសំខាន់ៗ ចំនួន ៣ គឺ៖ ១) ផ្នែកសុខាភិបាល៖ ត្រូវមានគុណភាពសុខភាព និងជីវិត និងលក្ខខណ្ឌនៃការរស់នៅគ្រប់គ្រាន់ និងចំណុចបញ្ហាដូចជា ករណីរំពឹងរស់ជាដើម។ ២) មិនផ្ទាល់ជាមួយសុខាភិបាល៖ លក្ខខណ្ឌនៃការរស់នៅរបស់ស្រ្តី និងរបៀបរបបអាហារ និងបរិស្ថានការងារ។ ៣) មធ្យោបាយ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារៈ ដែលចូលមកប្រើប្រាស់សេវាបានយ៉ាងដូចម្តេច ហើយជ្រើសរើសមូលដ្ឋានសុខាភិបាល សមស្រប និងការចំណោយចំគោលដៅ។ ក្នុងនោះត្រូវសូចនាករសមត្ថភាព ត្រូវបង្កើនលើគុណភាព ប្រសិទ្ធភាពស្របទៅតាមពេលវេលាសមស្រប ដោយត្រូវមានសមធម៌។ សូចនាករ ដែលនាំឱ្យទទួលបានជោគជ័យ៖ ១) ភាពត្រឹមត្រូវ ២) ការងារសូមឱ្យសំខាន់ ៣) ពេញលេញចំពោះការងារ ៤) សូមឱ្យមានលំនឹង និរន្តរភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវធ្វើនិយ័តកម្មពង្រឹងនូវគុណភាពការបម្រើសេវាឯកជន ឱ្យមានភាពជាដៃគូជាមួយវិស័យសាធារណៈ ដោយផ្តោតសំខាន់ ត្រូវតែមានច្បាប់ មានគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងធនធានមនុស្សឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់កំណត់ និងគោលនយោបាយរបស់ជាតិ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងនូវគារវកិច្ច និងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សារដែលមានអត្ថន័យសំខាន់ៗ ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ អំពីសារៈសំខាន់នៃការងារឆ្មប។

ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថាទិវាឆ្មបជាតិ-អន្តរជាតិថ្ងៃនេះ នឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ ព្រមទាំងមានការពិភាក្សាដ៏ផុសផុល ដើម្បីជាទុនក្នុងការបម្រើសេវាដោយសុវត្ថិភាព និងសមធម៌៕

អត្ថបទដែលជាប់ទាក់ទង