សម្តេចធិបតី ស្នើជប៉ុនបន្តជួយកម្ពុជា លើការអភិវឌ្ឍហេរដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធគ្រប់គ្រងចម្រោះទឹកកខ្វក់បន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើដល់រដ្ឋាភិបាលជប៉ុនបន្តជួយកម្ពុជា លើការអភិវឌ្ឍហេរដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធគ្រប់គ្រងចម្រោះទឹកកខ្វក់បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានចូលរួមការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៩មកដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន៕

