**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិ សហជីពថា ដំណោះស្រាយរបស់ក្រសួងការងារ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ ខណៈដែលថ្ងៃទិវាពលកម្មអន្តរជាតិខិតជិតមកដល់ សហជីពនៅកម្ពុជាបានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសាធារណៈដែលល្អប្រសើរលឿនរហ័ស ពាក់ព័ន្ធជាមួយនិងការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ និងត្រឹម​ត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា “នៅចុងឆមាសនៃចុងឆ្នាំ២០២៥ ឬក៏ដើមឆ្នាំ២០២៦ នេះ ខ្ញុំឃើញថា មានការរីចម្រើន ហើយ​ការដោះស្រាយបញ្ហាជូនកម្មករនិយោជិតយើង គឺមានការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ បានលឿន និង​ឆាប់​រហ័ស​ទាន់​ពេល​វេលា” ។

​លោកបានសង្កត់ធ្ងន់ទៅលើការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀត តាមរយៈលេខ Hotline ១២៩៧ ជាសមិទ្ធផល​មួយ​ដែលបានជួយដោះស្រាយបញ្ហាបានច្រើន អាចផ្ដល់ភាពងាយស្រួល លឿន រហ័ស និងសកម្មជាងមុន ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ ដោយមិនចាំបាច់មានលិខិតផ្លូវការទេ គឺឱ្យតែដោះស្រាយបានលឿនតាមការ​ជាក់ស្ដែង ដែលឃើញថា បងប្អូនកម្មករ​កំពុងតែ​ជួបផលលំបាកនឹងមែន។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានកត់សម្គាល់ឃើញថា​ កិច្ចអន្តរាគមន៍​ដោះស្រាយវិវាទ​រវាង​កម្មករ​និយោ​ជិត​និងនិយោជក ទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងការងារ ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ​ក្នុងការដោះ​ស្រាយវិវាទ​ជូនគូរភាគីវិវាទ​បាន​ឆាប់​រហ័ស​ជាង​ពេល​កន្លងមក។

លោក​លើកឡើង​ថា “ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ មានភាពកាន់តែប្រសើរជាងមុន ការបណ្តុះបណ្តាលជំនាញ ដល់យុវជន គ្រប់ស្រទាប់ កាន់តែទូលំទូលាយ ការជួយស្វែងរកការងារដល់បងប្អូនពលករមកពីថៃរាប់សែននាក់ ជាពិសេសវិធានការលើកកម្ពស់សុខភាព និងសុវត្ថិភាព នៅ​កន្លែង​ការងារកាន់តែល្អប្រសើរជាងមុន។ ខ្ញុំគិតថា វាជារឿងដ៏លំបាក តែក្រសួងការងារអាចធ្វើបាន”។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងបានខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ ធានានូវសិទ្ធិ​ស្របច្បាប់​របស់​​ភាគីនានា និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកែ​លម្អ​យន្តការការងារ និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។

ក្រសួងការងារ បានបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងារ និងបានអន្តរាគមន៍​ដោះ​ស្រាយ​បញ្ហាកូដកម្មសរុបចំនួន ៤១ករណី និងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន ៤១ករណី កីតត្រឹមខែកុម្ភះ ឆ្នាំ២០២៦នេះ ដែល​ជាស​មិទ្ធ​ផ​លឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាពនៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំង​សមត្ថភាព​ប្រកប​ដោ​យវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ៕

អត្ថបទដែលជាប់ទាក់ទង