**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្ដម វង្សី វិស្សុត ដឹកនាំ «វិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥»

កំពត៖ នៅថ្ងៃទី២៩ និងទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំវិបស្សនា ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ សំដៅបូកសរុបសមិទ្ធផល បញ្ហាប្រឈម និងទិសដៅអាទិភាព សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្ដមជាសមាជិក គ.យ.ប., ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, អគ្គលេខាធិការដ្ឋាន គ.យ.ប. និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសំខាន់ៗ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា វិបស្សនារបស់យើងនាថ្ងៃនេះ គឺដើម្បីធ្វើការជជែកពិភាក្សា ដោយស្មោះត្រង់ ក្នុងន័យស្ថាបនា លើការវាស់វែងនិងការវាយតម្លៃរួមលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាដើម្បីប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធលើសេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា របាយការណ៍នេះឆ្លុះបញ្ចាំងនូវទិដ្ឋភាពរួមនៃលទ្ធផលជាក់ស្តែង ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាំងមូល ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថានភាពវិវត្តនៃប្រទេសជាតិគ្រប់វិស័យ ហានិភ័យ បញ្ហាប្រឈមធំៗ និងសេសសល់ ដែលត្រូវដោះស្រាយ ព្រមទាំងអនុសាសន៍តម្រង់ទិសសម្រាប់ជាប្រយោជន៍ដល់ការអនុវត្ត ទាំងចំពោះមុខ និងទាំងរយៈពេលមធ្យម ពិសេសនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។

ក្នុងបរិការណ៍សកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ព្រមទាំងមានភាពមិនប្រាកដប្រជា ដែលអាចជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ថា ទោះបីអត្រាសម្រេចបាន នៃសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួនក្នុងឆ្នាំ២០២៥ មានកម្រិតខ្ពស់ យើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានម៉ត់ចត់ ដើម្បីធានាថា ការវាស់វែងសមិទ្ធផលមានភាពត្រឹមត្រូវ តុល្យភាព និងឆ្លុះបញ្ចាំងតថភាពពិតនៃការវិវត្តសង្គម-សេដ្ឋកិច្ចនាពេលថ្មីៗនេះ។ បន្ថែមលើនេះ ជាមួយនឹងបុរេលក្ខខណ្ឌនៃកង្វះទិន្នន័យ ដែលបណ្ដាលឱ្យសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួន មិនទាន់ឯកភាព ឬមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ព្រមទាំងមិនអាចវាយតម្លៃនូវស្ថានភាពនៃវិស័យជាក់លាក់មួយចំនួន, យើងត្រូវចូលរួមជាមួយគ្នា ទាំងដៃគូអភិវឌ្ឍន៍ អ្នកអនុវត្តន៍ អ្នកជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីកែលម្អសេចក្ដីព្រាងរបាយការណ៍នេះ ឱ្យឆ្លើយតបនឹងភាពជាក់ស្តែង និងមានអត្ថប្រយោជន៍ដល់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលសម្រេចបានជាច្រើនលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមមាន៖ កំណើនសេដ្ឋកិច្ច សន្តិសុខនិងយុត្តិធម៌សង្គម ភាពក្រីក្រ គ្រោះមហន្តរាយ មុខងារសាធារណៈ ការអប់រំ សុខាភិបាល គាំពារសង្គម ការងារ ការវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម និងកសិកម្ម ជាដើម។

ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលក្រសួង ស្ថាប័នបានជួបប្រទះ ដូចជា កង្វះកិច្ចសហការរវាងគ្នានឹងគ្នា,កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេកទេស។ល។ លទ្ធផលនៃកិច្ចការតាមដាននិងត្រួតពិនិត្យនេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ក៏ដូចជាគណនីភាពនៃក្រសួងស្ថាប័នក្នុងការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល។

បន្ថែមពីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលរារាំងដល់កំណើនសេដ្ឋកិច្ច ពោលគឺការអូសបន្លាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងជាពិសេស សង្គ្រាមនៅអ៊ីរ៉ង់ ដែលប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈ ជាដើម។ ការណ៍នេះទាមទារឱ្យមានការបន្តកសាងសមត្ថភាពផ្ទៃក្នុង ដាក់ចេញគោលនយោបាយសមស្រប និងពង្រឹងការអនុវត្តវិធានការគន្លឹះ ក្នុងន័យអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលមានភាពធន់នឹងសម្ពាធខាងក្រៅ និងទប់ទល់នឹងភាពមិនប្រាកដប្រជាទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ឯកឧត្ដមរដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានចូលរួមផ្តល់ជាអនុសាសន៍ និងបានផ្តល់ជាធាតុចូលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំ និងប្រមូលទិន្នន័យបន្ថែមដែលខ្វះចន្លោះ ក្នុងន័យគាំទ្រដល់ការតាមដានវឌ្ឍនភាពជាក់ស្ដែងនៃសូចនាករសមិទ្ធកម្មគន្លឹះនីមួយៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិស ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង