ឯកឧត្ដម ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារទាំង៤ នៃអនុគណៈកម្មការពិធីការ

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៩ និង០០នាទី ឯកឧត្ដម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអនុគណៈកម្មការពិធីការ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើក២៩ (29th DGICM ) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារទាំង៤ នៃអនុគណៈកម្មការពិធីការ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះមានការចូលរួមពី អនុប្រធាន ព្រមទាំងសមាជិកមួយចំនួនផងដែរ ។

