**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

ចិនធ្វើសមយុទ្ធយោធា លំហាត់បាញ់គ្រាប់ពិត ក្នុងដែនទឹកនៅភាគខាងកើតកោះ Luzon របស់ប្រទេសហ្វីលីពីន

ប៉េកាំង៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ចិនបានឱ្យដឹងថា ថ្មីៗនេះខ្លួនបានធ្វើសមយុទ្ធយោធា ក្នុងនោះរួមមានទាំងលំហាត់បាញ់គ្រាប់ពិត ក្នុងដែនទឹកនៅភាគខាងកើតកោះ Luzon របស់ប្រទេសហ្វីលីពីន ស្របពេលដែលទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៉ីនតោន កំពុងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ដែលត្រូវបានពង្រីកទៅរកតំបន់មានបញ្ហាវិវាទនៃសមុទ្រចិនខាងត្បូង។

យោធាចិនមិនបានផ្តល់ព័ត៌មានលម្អិតថា តើសមយុទ្ធរបស់ខ្លួនត្រូវបានធ្វើឡើង កាលពីពេលណា ឬនៅចំណុចទីតាំងណាឱ្យប្រាកដឡើយ ប៉ុន្តែបាននិយាយថា វាគឺជាប្រតិបត្តិការចាំបាច់ ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ន ហើយស្របតាមច្បាប់និងរបៀបរបបអន្តរជាតិយ៉ាងពេញលេញ។

យោធាចិនបានបន្ថែមថា ខ្លួននឹងបន្តធ្វើប្រតិបត្តិការជាប្រចាំ ដោយផ្អែកលើតម្រូវការនៃស្ថានការណ៍សន្តិសុខ ដើម្បីរក្សាការពារអធិបតេយ្យនិងសន្តិសុខជាតិ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កងទ័ពសរុបប្រហែងជាង១៧០០០នាក់ មកពីសហរដ្ឋអាមេរិក ហ្វីលីពីន និងសម្ព័ន្ធមិត្តដទៃទៀត បានចាប់ផ្តើមការធ្វើសមយុទ្ធប្រចាំឆ្នាំ ហៅថា Balikatan។ វាក៏ជាលើកដំបូងផងដែរ ដែលមានការចូលរួមពីសំណាក់កងកម្លាំងប្រយុទ្ធរបស់ជប៉ុន ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង។ ដោយឡែក ប៉ុន្មានឆ្នាំមកនេះ ហ្វីលីពីននិងចិន បានប្រឈមមុខដាក់គ្នាជាច្រើនលើក នៅសមុទ្រចិនខាងត្បូង។ សមយុទ្ធ Balikatan បានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមេសា ហើយនឹងប្រព្រឹត្តទៅដល់ថ្ងៃទី៨ ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង