**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

បទវិភាគ៖ “អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ

ពេលថ្មីៗកន្លងទៅនេះ អ្នកផលិតមាតិកានៃប្រទេសអង់គ្លេសម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសចិនបានធ្វើការពិសោធដ៏ក្លាហានមួយ៖ គាត់បានយកកុំព្យូទ័រយួរដៃមួយគ្រឿងទៅដាក់លើតុក្នុងហាងកាហ្វេដ៏អ៊ូអរមួយ រួចចាកចេញទៅ មួយម៉ោងក្រោយគាត់វិលត្រឡប់មកវិញ បានរកឃើញថាកុំព្យូទ័រនៅកន្លែងដដែល គ្មានអ្នកណាប៉ះពាល់ទេ ។ អ្នកផលិតមាតិការូបនេះបានស្រែកទៅកាន់កញ្ចក់កាមេរ៉ាថា “នឹកស្មានមិនដល់”។ “ការតេស្តសុវត្ថិភាព” បែបនេះកំពុងក្លាយជាវិធីថ្មីសម្រាប់ជនបរទេសជាច្រើននាក់ក្នុងការសង្កេតមើលប្រទេសចិន ។
ស្របតាមនេះ ពាក្យថា “អារម្មណ៍សុវត្ថិភាពបែបចិន” បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេស ។
នៅពេលយប់ជ្រៅ តាមដងផ្លូវមានពន្លឺភ្លើងដ៏ភ្លឺ នៅមុខតូបក្នុងផ្សារដ៏មមាញឹកមានសណ្តាប់ធ្នាប់ល្អ—អ្វីដែលមជ្ឈដ្ឋានខាងក្រៅយល់ថា “នឹកស្មានមិនដល់” តាមការពិតគឺជាជីវភាពរស់នៅធម្មតារបស់ប្រជាជនចិន ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកើតមានឃាតកម្មទាបបំផុត អត្រាឧក្រិដ្ឋកម្មទាបបំផុតនិងកើតមានរឿងបាញ់កាំភ្លើងនិងគ្រឿងបំផ្ទុះតិចបំផុតនៅលើពិភពលោក ។ របាយការណ៍ស្តីពីសន្តិសុខសកលឆ្នាំ២០២៥នៃវិទ្យាស្ថាន Gallup របស់អាមេរិកបានបង្ហាញថា ចំណាត់ថ្នាក់នៃអារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិននិង “សូចនាករច្បាប់និងសណ្តាប់ធ្នាប់”របស់ចិន គឺខ្ពស់ជាងប្រទេសមហាអំណាចលោកខាងលិចឆ្ងាយណាស់ ។ ទិន្នន័យផ្លូវការរបស់ចិនបង្ហាញថា នៅឆ្នាំ២០២៥ អារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិនបានឡើងដល់ ៩៨,២ភាគរយដែលបានលើសពី៩៨ភាគរយក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយនាំមុខគេយ៉ាងដាច់ឆ្ងាយនៅទូទាំងពិភពលោក ។ល។
តើ “អារម្មណ៍សុវត្ថិភាពបែបចិន” នេះគឺបង្កើតឡើងយ៉ាងដូចម្តេច? លោក Lu Jiehua សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៃសកលវិទ្យាល័យប៉េកាំងបានថ្លែងថា បើមើលពីវិធានការជាក់ស្តែង ការជំរុញយ៉ាងស៊ីជម្រៅនៃបច្ចេកវិទ្យាឌីជីថលរបស់ចិន ព្រមទាំងប្រព័ន្ធអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលផ្អែកលើកម្លាំងប្រជាជនទាំងមូលនិងការការពារទប់ស្កាត់ដោយមហាជនបានបង្កើតជា “បណ្តាញសុវត្ថិភាព” ដ៏រឹងមាំមួយ ។ បើមើលពីមូលហេតុដ៏ស៊ីជម្រៅអាចឃើញថា ទន្ទឹមនឹងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចិនកាន់តែខ្ពស់ឡើងៗ ហើយអារម្មណ៍សុវត្ថិភាពក្នុងដួងចិត្តក៏កាន់តែរឹងមាំដែរ ។ អារម្មណ៍សុវត្ថិភាពដែល “ជំរុញដោយកត្តាគ្រប់យ៉ាង” នេះជាសក្ខីភាពនៃប្រសិទ្ធភាពដ៏លេចធ្លោរបស់ “អភិបាលកិច្ចបែបចិន” និងបង្ហាញពីឧត្តមភាពនៃរបបចិន ។
អារម្មណ៍សុវត្ថិភាពបែបចិន ក៏ដោយសារតែ “ជីវភាពមានក្តីសង្ឃឹមនៅពេលអនាគត” ។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យប្រជាជនទាំងអស់គ្នាភាពសម្បូរសប្បាយរួម ។ នៅឆ្នាំ២០២៥ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋចិនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង ៥,០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលដើរស្របគ្នាជាមួយល្បឿនកំណើនសេដ្ឋកិច្ច ។ ប្រទេសចិនក៏បានបង្កើតប្រព័ន្ធអប់រំ សង្គមធានានិងវេជ្ជសាស្ត្រដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ហើយបានបង្កើតយន្តការការពារគ្រប់ជ្រុងជ្រោយ ។ តក្កវិជ្ជាអភិវឌ្ឍន៍ដែល“តម្កល់ទុកមនុស្សជាអាទិភាព” បានធ្វើឱ្យភាគលាភការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូបយ៉ាងប្រាកដប្រជា ។ ជីវភាពរស់នៅមានស្ថិរភាព ការធានាគ្រប់គ្រាន់ គ្មានកង្វល់សម្រាប់ថ្ងៃអនាគត នោះ សង្គមក៏នឹងមានរបៀបរៀបរយល្អ ហើយប្រជាជនក៏មានសេចក្តីសុខសាន្តក្នុងដួងចិត្តដែរ ។
បច្ចុប្បន្ននេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយសកលមានភាពកាន់តែធ្ងន់ធ្ងរ ពិភពលោកកំពុងមានភាពច្របូកច្របល់ ដូច្នេះ“អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃរបស់ខ្លួន ។ អ្នកផងទាំងពួងបានរកឃើញថា ប្រទេសមួយពិតជាអាចក្លាយជា “ម៉ាស៊ីនលំនឹង” សម្រាប់ពិភពលោកដែលកំពុងមានភាពរង្គោះរង្គើនិងជា “កន្លែងជ្រកកោន” សម្រាប់ការវិនិយោគនិងប្រកបអាជីវកម្មរបស់ពិភពលោកតាមរយៈធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អនិងធ្វើឱ្យជីវភាពរស់នៅរបស់ខ្លួនឱ្យបានល្អ ។ រីឯអារម្មណ៍សុវត្ថិភាពដ៏រឹងមាំដែលប្រទេសចិននាំមកដល់ពិភពលោក ក៏បានធ្វើឱ្យទស្សនទានដ៏សាមញ្ញដែលថា “ពិភពលោកទាំងមូលគឺជាគ្រួសារតែមួយ” មានភាពពិតប្រាកដនិងភាពកក់ក្តៅ ៕

អត្ថបទដែលជាប់ទាក់ទង