**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ក្រសួងការងារ និងសាកលវិទ្យាល័យ ធានជីង នៃប្រទេសចិនពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការណ្តុះបណ្តាលបញ្ញាសិប្បនិមិ្មត (AI) នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាង តាន់យ៉ាង (Zhang Danyang) សាកលវិទ្យាធិការ និងគណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តចិន-អាល្លឺម៉ង់ ទីក្រុងធានជីង (Tianjin Sino-German University of Applied Sciences-TSGUAS) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ក៏ដូចជា ផ្លាស់ប្តូរយោបល់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យាលើផ្នែកបញ្ញាសិប្បនិមិ្មត (AI)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចាង តាន់យ៉ាង និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច ក៏ដូចជាថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ TSGUAS និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះ MoU កាលពីឆ្នាំ២០១៦ កន្លងមក ដែលបាននាំមកនូវឧបករណ៍បច្ចេកទេសទំនើបៗ, ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលមេគង្គ-ឡាងឆាង និងការនាំយកជំនាញបច្ចេកវិទ្យាមេកានិក, បច្ចេកវិទ្យាអគ្គិសនី, បច្ចេកវិទ្យាទូរគមនាគមន៍ ព្រមទាំងការអភិវឌ្ឍសមត្ថភាពគ្រូបណ្តុះបណ្តាល និងមេរៀនជាច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានចាត់ទុកជំនួបពិភាក្សានាពេលនេះថា ជាកាលានុវត្តភាពដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ជាការឆ្លើយតប លោក ចាង តាន់យ៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កា ព្រមទាំងបានបង្ហាញពីយុទ្ធសាស្រ្តការងារប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានរំលឹកពីប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យ TSGUAS ដែលបានសហប្រតិបត្តិការជាមួយប្រទេសជឿនលឿនដូចជាអាល្លឺម៉ង់ រហូតបានក្លាយទៅសាកលវិទ្យាល័យដ៏សំខាន់ឈានមុខគេក្នុងការបណ្តុះបណ្តាលដល់ប្រទេសផ្សេងៗ ព្រមទាំងបានកោតសរសើរពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំមកនេះជាមួយនឹងNPIC ផងដែរ។

ចំពោះកិច្ចសហការជំហានបន្ទាប់ សាកលវិទ្យាល័យ TSGUAS មានគម្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធលើផ្នែក AI និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតជាមួយនឹង NPIC ដោយមិនគិតថ្លៃ និងបង្កើតមេរៀនរួមគ្នាលើផ្នៃក AI ឱ្យមានស្តង់ដាខ្ពស់ស្របតាមគោលការណ៍ក្រសួងការងារ និង NPIC ប្រកបដោយភាពជោគជ័យ ដើម្បីក្លាយជា «គំរូ» ដល់សាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។ ម្យ៉ាងវិញទៀត លោក ចាង តាន់យ៉ាង ក៏បានផ្តួចផ្តើម «បង្កើតសម្ព័ន្ធភាព»មួយលើការអភិវឌ្ឍមេរៀនផ្នែក AI កម្រិតថ្នាក់ជាតិផងដែរ ដើម្បីទាក់ទាញបណ្តាសាកលវិទ្យាល័យនានាឱ្យចូលរួមសហការ សំដៅជំរុញ និងពង្រីកគំរូនៃកិច្ចសហប្រតិបត្តិការនេះ ទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ទន្លេមេគង្គបន្ថែមទៀតផងដែរ។

ឯកឧត្តម ហេង សួរ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថា សាកលវិទ្យាល័យ TSGUAS នឹងសម្រាំងយកនូវរាល់ចំណុចសំខាន់ៗនៃមេរៀន ដើម្បីយកមកបង្រៀនសិស្សកម្ពុជាឱ្យចេះក្នុងរយៈពេលខ្លី លើផ្នែកវិទ្យាសាស្រ្ត និងច្ចេកទេសថ្មីៗ។ ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាចង់ក្លាយទៅជាប្រទេសឈានមុខ ឬជាមជ្ឈមណ្ឌលមួយដែលអាចចែករំលែកបទពិសោធ និងចំណេះដឹងទៅបណ្តាប្រទេសក្នុងតំបន់ផងដែរ ស្របពេលច្ចុប្បននេះ AI បានក្លាយជាឧបករណ៍ដ៏ចាំបាច់បំផុត ដែលដើរតួនាទីយ៉ាងសំខាន់លើគ្រប់មុខជំនាញ និងវិជ្ជាជីវៈ ចាប់តាំងពីខ្សែច្រវាក់ផលិតកម្ម រហូតដល់វិស័យកសិកម្ម។

ឯកឧត្តម ហេង សួរ ក៏បានអរគុណចំពោះសាកលវិទ្យាល័យ TSGUAS សម្រាប់កិច្ចខិតខំប្រឹងប្រែង និងស្មារតីសហការយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសកន្លងមក ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ តាមរយៈជំនួបដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយនេះ ភាគីទាំងពីរមានការជឿជាក់យ៉ាងមុតមាំថា សាកលវិទ្យាល័យ TSGUAS និង NPIC នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជំរុញសន្ទុះនៃការបណ្តុះបណ្តាលសិស្សឱ្យកាន់តែច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ៕

អត្ថបទដែលជាប់ទាក់ទង