ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងលោកជំទាវ យក់ សម្បត្តិ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោកជំទាវ យក់ សម្បត្តិ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បច្ចុប្បន្នលោកជំទាវ យក់ សម្បត្តិ ជារដ្ឋលេខាធិការក្រសួងសុខាភិបាល។ ពេលជំងឺកូវីដកំពុងរីករាលដាលខ្លាំងនៅកម្ពុជា លោកជំទាវ យក់ សម្បត្តិ ជាមេទ័ពអាវសម្នាក់ ដែលបានចូលរួមដឹកនាំ និងប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងខ្លាំងជាមួយថ្នាក់ដឹកនាំ ដើម្បីប្រជាជនកម្ពុជា៕

