រុស្ស៉ីប្រកាសដណ្តើមបានទឹកដីអ៊ុយក្រែន ១ ៧០០គីឡូម៉ែត្រក្រឡាក្នុងឆ្នាំនេះ ហើយកំពុងឈានទៅមុខ តាមខ្សែត្រៀមជួរមុខនៃតំបន់ Donbas

មូស្គូ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ លោក Valery Gerasimov ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី បាននិយាយថា កងកម្លាំងរុស្ស៉ីដណ្តើមបានទឹកដីទឹកដីអ៊ុយក្រែន ១ ៧០០គីឡូម៉ែត្រក្រឡាក្នុងឆ្នាំនេះ ហើយកំពុងឈានទៅមុខ តាមខ្សែត្រៀមជួរមុខនៃតំបន់ Donbas។
លោក Gerasimov បានលើកឡើងក្នុងវីដេអូមួយ ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិ ថាតាំងពីចូលមកដល់ឆ្នាំនេះ ទីតាំងឈរជើងចំនួន ៨០ និងច្រើនជាងនៃទឹកដី ១ ៧០០គីឡូម៉ែត្រក្រឡារបស់អ៊ុយក្រែន បានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។
លោក Gerasimov បាននិយាយទៀតថា ក្រុមភាគខាងត្បូងរបស់រុស្ស៉ី កំពុងវាយប្រហារលើខ្សែបន្ទាត់ជួរមុខ Donetsk ដែលរួមមានទីក្រុង Sloviansk, Kramatorsk និង Kostiantynivka ហើយកងកម្លាំងរុស្ស៉ីស្ថិតនៅចម្ងាយប្រហែល ៧ទៅ ១២គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Sloviansk និង Kramatorsk។
យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ការអត្ថាធិប្បាយ ជុំវិញស្ថានភាពនៅសមរភូមិបានទេ ហើយភាគីអ៊ុយក្រែនក៏នៅមិនទាន់ឆ្លើយតប ចំពោះសំណើអត្ថាធិប្បាយនៅឡើយ៕

