**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ទំនើបកម្មបែបចិន ជាគំរូសម្រាប់ជំរុញការរួមរស់ប្រកបដោយសុខដុមរមនារបស់មនុស្សជាតិ​ ​និងធម្មជាតិ​

ការរីកចម្រើននៃឧស្សាហកម្មបានធ្វើឱ្យមានផលប៉ះពាល់លើធម្មជាតិ និង បរិស្ថានសម្រាប់ការរស់រានមានជីវិត ដែលត្រូវបានបំផ្លាញស្ទើរតែគ្រប់ទីកន្លែងនៅលើសាកលលោក។ យុទ្ធសាស្រ្តកែលម្អតាមបែបចិនបានផ្តល់នូវចម្លើយយ៉ាងសំខាន់ ដែលបង្ហាញថា មនុស្សនិងធម្មជាតិគឺជាដៃគូដ៏រឹងមាំមួយ ប្រកបដោយសន្តិសហវិជ្ជមាន។ គំនិត “ទំនើបកម្មបែបចិន” មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយនោះទេ។ វាជាចក្ខុវិស័យដ៏ទូលំទូលាយ ដែលដឹកនាំប្រជាជនជាង១,៤ ពាន់លាននាក់ ឆ្ពោះទៅរកសុខុមាលភាព ភាពថ្កុំថ្កើង និងភាពសុខដុមរមនាសង្គម ដោយចាកឆ្ងាយពីការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ ចំណុចសំខាន់នៃទស្សនវិជ្ជានេះ គឺស្ថិតនៅគំនិត “សហគមន៍ជីវិតរវាងមនុស្សជាតិ និងធម្មជាតិ” ដែលគំនិតសម្រាប់លើកកម្ពស់តុល្យភាពអេកូឡូស៊ី ជាពិសេសទស្សនៈ «ទឹកថ្លា ភ្នំបៃតង»។ ប្រយោគដ៏ល្បីល្បាញនេះ ដែលត្រូវបានលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថ្លែងលើកដំបូងនៅក្នុងខេត្តចេជាំង ដែលរំលេចចេញពីទស្សនវិជ្ជាសម្រាប់ជាគំរូនៃទំនើបកម្មបែបបៃតងរបស់ចិន។ ទស្សនវិជ្ចានេះបដិសេធនូវការលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច នឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញបរិស្ថាន ដោយបញ្ជាក់ថា ធម្មជាតិ មិនមែនជាឧបសគ្គដល់ភាពរីកចម្រើនទេ ប៉ុន្តែជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទៅវិញ។

គំនិតនេះ មិនមែនត្រឹមតែជាទស្សនវិជ្ជាទេ វាជាគោលនយោបាយសម្រាប់ប្រតិបត្តិរបស់ប្រទេសចិនដែលជាគោលគំនិតនៃ ភាពស៊ីវិល័យនៃអេកូឡូស៊ី ដែលជាគំរូនៃវិស័យឧស្សាហកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិជាវត្ថុធាតុដើម ហើយចាត់ទុកធម្មជាតិជាដៃគូរស់រវើកសម្រាប់វិបុលភាពមនុស្សជាតិ សម្រាប់រយៈពេលវែង។ ជាក់ស្តែងប្រទេសចិនបានប្រែក្លាយ ៧៧% ជាថាមពលកកើតឡើងវិញ ហើយជាង៤,៥ពាន់លានដើមត្រូវបានដាំឡើងវិញក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំមក​​ និង បានប្រែក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងផលិតបន្ទះសូឡា ថាមពលខ្យល់ និង យានអគ្គិសនី ព្រមទាំងប្រែក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលចម្រុះក្រៅពីឥន្ធនៈហ្វូស៊ីលរហូតដល់ ២៥% ក្នុងឆ្នាំ២០៣០។

លើសពីនេះទៀត ចិនក៏បានច្នៃបង្កើតឧបករណ៍ថ្មីៗដូចជា ទីផ្សារជួញដូរកាបូនក្នុងឆ្នាំ២០២១ ដែលជាផែនការទ្រង់ទ្រាយធំបំផុតលើពិភពលោក ដែលជាយន្តមួយសម្រាប់សងត្រឡប់ទៅធម្មជាតិវិញ ដែលជាមូលដ្ឋានសំខាន់សម្រាប់ហិរញ្ញវត្ថុបៃតង ក្នុងការគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ទាប។ យុទ្ធសាស្ត្រ‍ចិនបញ្ជាក់ថាការការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ច មិនមែនជាការប្រឆាំងគ្នាទេ ប៉ុន្តែជាគោលបំណងដែលពឹងពាក់គ្នាទៅវិញទៅមក។

ចំណែកឯកម្ពុជាវិញ ដែលកំពុងស្ថិតនៅលើមូលដ្ឋាននៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និង ប្រាក់ចំណូល កំពុងយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាននិងប្រព័ន្ធអេកូលូស៊ី។ គំរូនៃការអភិវឌ្ឍតាមបែបចិន ជាទស្សនវិស័យគំរូផង និង ឧទាហរណ៍ជាក់ស្តែងផងសម្រាប់កម្ពុជា។ កម្ពុជាក៏អាចសម្លឹងមើលបទពិសោធន៍នៃការអភិវឌ្ឍជនបទរបស់ចិន ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ធនធានធម្មជាតិ ត្រូវតែជាកាតព្វកិច្ច​សម្រាប់ការការពារជារចនាសម្ព័ន្ធច្បាស់លាស់។ ជាមួយគ្នានេះដែរ ក្រោមរូបភាពនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ កម្ពុជាក៏អាចចាប់យកឱកាសនេះ ក្នុងការអភិវឌ្ឍថាមពលរបស់ខ្លួនដោយប្រើប្រាស់ថាមពលកកើតឡើងវិញ និង ថាមពលវារីអគ្គិសនី ការអភិវឌ្ឍកសិកម្មវៃឆ្លាតទំនើប ការគ្រប់គ្រងធនធាន ព្រៃឈើ ទឹកទន្លេ ព្រមទាំងទេសចរណ៍បៃតង។ ចិននិងកម្ពុជា នឹងក្លាយជាដៃគូសម្រាប់គម្រោងខ្សែក្រវាត់និងផ្លូវបៃតង ក្នុងការផ្តល់អាទិភាពដល់ប្រភពថាមពលដែលមិនបំផ្លាញដល់សុខមាលភាពនិងការរស់នៅរបស់ប្រជាជន ការអភិវឌ្ឍ និង កសិកម្មប្រកបដោយចីរភាព ​អេកូទេសចរណ៍ និង ថាមពលកកើតឡើងវិញ។ ទាំងនេះមិនមែនជាគំរូសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសខាងត្បូងទៀតផង។

ដូច្នេះ ដំណើរដ៏វែងឆ្ងាយសម្រាប់សុខដុមរមនា ឆ្ពោះទៅរកសន្តិសហវិជ្ជមានរវាងមនុស្សជាតិ និង ធម្មជាតិ មិនមែនជាដំណើររបស់ប្រទេសមួយនោះទេ តែវាជាតម្រូវការរបស់ប្រទេសទាំងអស់លើសាកលលោក ដែលក្នុងនោះ ប្រទេសចិនជាគំរូ ក្នុងការបង្កើតទស្សនវិជ្ជាដឹកនាំនិងការពារបរិស្ថាន ធនធានធម្មជាតិ ឈានទៅរកការពារជីវិតរស់នៅរបស់មនុស្សជាតិ ឱ្យប្រកបដោយវិបុលភាព និងសុភមង្គល។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

អត្ថបទដែលជាប់ទាក់ទង