**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

រដ្ឋមន្ត្រីបរិស្ថាន ថ្លែងអំណរគុណដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាននៅទូទាំងប្រទេសកម្ពុជា ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម អ្នកកាន់សាសនា និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថានទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់អាជ្ញាធរនិងអ្នកពាក់ព័ន្ធទាំងអស់ បានផ្តល់លទ្ធផលសម្រាប់វិស័យបរិស្ថានគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់នោះត្រង់ថា បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល ៤០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសនៅតែរក្សាបានភាពស្អាត និងមានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសំរាមនិងសំណល់ប្លាស្ទិក បានល្អជារៀងរាល់ថ្ងៃនីមួយៗនៃពិធីបុណ្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សមិទ្ធផលខាងលើនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹង របស់សាធារណជនកាន់តែកើនឡើង និងការទទួលខុសត្រូវរួមគ្នាចំពោះការការពារបរិស្ថាន។ នេះក៏ជាសូចនាករដ៏រឹងមាំមួយដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការក្លាយជាប្រទេស ដែលគ្មានសំណល់។ ជាថ្មីម្តងទៀត ក្រសួងបរិស្ថានសូមថ្លែងការកោតសរសើរដល់ស្មារតីឯកភាពជាតិនេះ ហើយសូមអំពាវនាវជាថ្មីបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តទម្លាប់រួមគ្នាដើម្បីភាពស្អាតនេះ លើសពីរដូវបុណ្យទាន ដោយធានាថាអនាម័យ និងការគ្រប់គ្រងបរិស្ថាន នៅតែជាការអនុវត្តប្រចាំថ្ងៃសម្រាប់យើងទាំងអស់គ្នា។ យើងកំពុងរួមគ្នា កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត បៃតង និងមាននិរន្តរភាពជាងមុន។ មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង