**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

បទវិភាគ៖ប្រទេសចិន​បាន​ដើរ​តាម​មាគ៌ាកាត់បន្ថយភាពក្រីក្រ​ដែល​ប្រ​កប​ដោយ​លក្ខណៈពិសេសយ៉ាងច្បាស់លាស់ ​គឺលុបបំបាត់ភាពក្រីក្រ​ក្នុងការអភិវឌ្ឍ ​

“យើង​មិនធ្វើត្រាប់តាម​រូបមន្ត​របស់​បរទេស​ទេ ​ហើយ​ក៏មិននាំចេញរូបមន្ត​របស់ប្រទេស​ចិន​ដែរ ​យើង​រឹត​តែ​មិន​ទាមទារ​ឱ្យ​ប្រទេសដទៃទៀត​ចម្លងបទពិសោធ​របស់ចិន​នោះទេ ​”។ ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​បាន​គូស​បញ្ជា​ក់​ដូច​ពោល​ខាងលើ​នៅ​អំឡុង​ពេល​ថ្លែង​អំពី​ការអនុវត្ត​ជាក់ស្តែង​ក្នុង​វិស័យ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ចិន ​។ ​ក្នុងនាមជា​ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយ​ដែល​មាន​ចំនួន​ប្រជា​ជន​ជា​ង ​១ ​ពាន់ ​៤ ​រយលាននាក់ ​ចាប់តាំងពីឈានចូលយុគសម័យថ្មីមក ​ប្រទេសចិន​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ក្រី​ក្រ​នៅតាម​ជនបទ​ចំនួន​ជិត ​១០០ ​លាននាក់​បម្រះ​ខ្លួន​ចេញផុត​ពីភាពក្រីក្រ​ទាំង​ស្រុង​តាម​រយៈ​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គកាត់បន្ថយភាពក្រីក្រ​ដែលបាន​បង្កើត​ជា​គំរូ​ចិន​នៃ​អភិបាលកិច្ច​ខាង​ការ​កាត់បន្ថយភាពក្រីក្រ ​។
“ការកាត់បន្ថយភាពក្រីក្រដោយ​ចំគោលដៅ”​គឺជា​យុទ្ធសាស្ត្រ​ដែល​មានលក្ខណៈជា​និមិត្ត​សញ្ញា​ក្នុង​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ​។ ​ឆ្លង​តាមរយៈ​អភិបាលកិច្ច​ដែល​មានភាពកាន់តែល្អិតល្អន់ ​មានលក្ខណៈវិទ្យាសាស្ត្រ​និង​មាន​លក្ខណៈ​ជាប្រព័ន្ធ ​វាបាន​លើកកម្ពស់​យ៉ាងខ្លាំង​នូវ​ប្រសិទ្ធភាព​ចាត់ចែង​ធនធាន​កាត់​បន្ថយ​ភាពក្រីក្រ ​។ ​ខ្លឹមសារស្នូល​នៃ​ការកាត់បន្ថយភាពក្រីក្រដោយ​ចំគោលដៅចំនួន ​៦ ​ចំណុ​ច ​ពោលគឺ ​គោលដៅច្បាស់លាស់សម្រាប់បុគ្គល ​ការរៀបចំ​គម្រោង​មាន​គោល​ដៅ​ច្បាស់​លាស់ ​ការប្រើប្រាស់ថវិការចំគោលដៅ ​ការអនុវត្តវិធានចំគោលដៅ​ដល់គ្រួសារ​នី​មួយៗ ​ការ​ចាត់បញ្ជូនលេខាធិការទីមួយ​ដល់​ភូមិ​ដោយ​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​ចំ​គោល​ដៅ​ក្នុង​ការ​លុប​បំបាត់ភាពក្រីក្រ​ដែលបាន​បង្កើត​ជា​បរិវេណការងារបិទខ្ទប់​ដ៏​ពេញ​លេញ ​។
ក្នុងអំឡុងពេល​អនុវត្ត​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គកាត់បន្ថយភាពក្រីក្រ ​ប្រទេសចិន​បាន​ធ្វើជំរឿន​ប្រជាជនក្រីក្រ​ដែល​មានទ្រង់ទ្រាយធំបំផុត​តាំងពីបង្កើតសាធារណរដ្ឋ​ប្រ​ជា​មា​និត​ចិនមក ​ដែល​បាន​បង្កើតជា​ប្រព័ន្ធព័ត៌មាន​ជាតិ​បង្រួប​បង្រួម​ស្តីពី​ការកាត់​បន្ថយ​ភាព​ក្រី​ក្រ ​ហើយ​សម្រេចបាន​នូវ​ការ​គ្រប់គ្រង​ដោយ​ចំគោលដៅ ​។ ​ដោយ​គិត​ពី​មូលហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​កើតមាន​ភាពក្រីក្រ​និង​តម្រូវការ​សម្រាប់​បម្រះ​ខ្លួន​ចេញ​ផុត​ពី​ភាពក្រីក្រ ​ប្រ​ទេស​ចិន​បាន​អនុវត្ត​គោលនយោបាយ​តាមលក្ខខណ្ឌផ្សេង​ៗ​ក្នុងតំបន់ ​។ ​ដោយ​ឡែក​រដ្ឋា​ភិ​បា​ល​ចិន​បាន​ចាត់បញ្ជូន​កម្មាភិបាល​សរុប​ជាង ​៣ ​លាននាក់​ចូល​ទៅ​ប្រចាំ​ការ​នៅ​ភូមិនានា​ដើម្បី​ជួយ​សម្រេច​ការ​កាត់បន្ថយ​ភាពក្រីក្រ ​ក៏ដូចជា​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​ទាំង​ស្រុង​សម្រាប់​លេខាធិការទីមួយ​និង​ក្រុម​ការ​ងារ​ប្រចាំការ​នៅ​ក្នុង​ភូមិ​ក្រី​ក្រ​នានា ​។ ​ប្រការ​នេះ​បាន​បង្ហាញយ៉ាងពេញលេញថា ​ប្រសិទ្ធភាព​នៃ​ការងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​មិនត្រឹមតែ​ស្ថិត​នៅ​លើ​ទ្រង់ទ្រាយ​ធនធាន​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​ស្ថិត​នៅ​​លើ​ភាព​ត្រឹមត្រូវ​នៃ​អភិ​បាល​កិច្ច​និង​សមត្ថភាព​អនុវត្ត​គោលនយោបាយ​ផងដែរ ​។
ក្នុងរយៈពេលជាយូរមកហើយ ​ការអនុវត្ត​ជាក់ស្តែង​ខាង​វិស័យ​កាត់បន្ថយភាព​ក្រី​ក្រ​សកល​បាន​បែង​ចែក​ភាពខុសគ្នា​ចំនួនពីរ ​គឺ ​”ការកាត់បន្ថយភាពក្រីក្រ​តាម​រយៈជំនួយ​ឧប​ត្ថម្ភ”​និង​”ការ​កាត់​បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការ​អភិវឌ្ឍ​” ​។ ​”ការកាត់បន្ថយភាពក្រីក្រ​តាម​រយៈ​ជំនួយ​ឧប​ត្ថម្ភ”​គឺជា​វិធីសាស្រ្ត​សម្រាប់​ការអនុវត្ត​ជាក់ស្តែង​នៃ​ការកាត់បន្ថយភាព​ក្រី​ក្រ​របស់​លោកខាងលិច​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ជាយូរមកហើយ ​ប៉ុន្តែ​វាកាន់​តែ​រំលេច​នូវ​បញ្ហា​អំពី​ប្រសិទ្ធភាព​នៃ​ជំនួយឧបត្ថម្ភ ​។ ​ក្នុងដំណើរសម្រេចយុទ្ធនាការ​យកឈ្នះ​លើ​ឧប​សគ្គ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ប្រទេសចិន​បានប្រកាន់ខ្ជាប់​នូវ​ការចាត់ទុក​”ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​អភិវឌ្ឍ​”​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​លើកកម្ពស់​សមត្ថភាពអភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​របស់​ប្រជាជនក្រីក្រ​តាមរយៈ​ទម្រង់គ្រប់​បែប​យ៉ាង ​ដូចជា​ការអភិវឌ្ឍឧស្សាហកម្ម​និង​ការ​បង្កើតឱកាស​ការ​ងារ​ជាដើម​ដែលបាន​បង្កើតជាប្រព័ន្ធ​នូវ​មាគ៌ាកាត់បន្ថយភាពក្រីក្រ​បែប​អភិវឌ្ឍន៍​របស់​ប្រទេសចិន ​។
ផែនការចិន​មិនមែនជា​គំរូ​សម្រាប់​ចម្លង​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​វិធីសាស្រ្ត​ជាប្រព័ន្ធ​ដែល​ឈរ​លើ​លក្ខខណ្ឌ​ជាតិ​របស់ប្រទេសខ្លួន ​តម្កល់​ទុក​ការអភិវឌ្ឍ​ជាអទិភាពចម្បង​និង​អនុវត្ត​គោ​ល​នយោបាយ​ដោយ​ចំគោលដៅ​ដែល​បាន​ផ្តល់​នូវ​ការបំផុសគំនិតដ៏សំខាន់​សម្រាប់​ប្រ​ទេស​សកល​ខាង​ត្បូង​ក្នុង​ការ​ដោះស្រាយ​បញ្ហាក្រីក្រ ​។
ប្រទេសចិន​ឈរ​លើ​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន​និង​ក្តាប់ជាប់​នូវ​ក្រឹត្យក្រុម​នៃ​ការ​កាត់​បន្ថយ​ភា​ព​ក្រីក្រ​ដែល​បាន​បង្កើត​ជាប្រព័ន្ធ​គោលនយោបាយ​និង​ប្រព័ន្ធរបប​ដែលប្រកបដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់ ​ហើយ​បាន​​ដើរ​តាម​មាគ៌ាកាត់បន្ថយភាពក្រីក្រ​ដែលប្រកបដោយ​លក្ខណៈ​ពិ​សេស​​ចិន ​។ ​ជ័យជម្នះទាំង​ស្រុង​នៃ​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រទេសចិន​មាន​សារសំខាន់ជាប្រវត្តិសាស្រ្ត​យ៉ាង​ស៊ី​ជម្រៅ​និង​វែង​ឆ្ងាយ។ ​វា​មិន​ត្រឹម​តែ​ជា​និមិត្តសញ្ញា​នៃ​ការអភិវឌ្ឍរបស់ប្រទេសចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​​ជា​ការ​រួម​ចំ​ណែក​ដ៏សំខាន់​សម្រាប់​បុព្វហេតុកាត់បន្ថយភាពក្រីក្រសកល​និង​ការរីក​ចម្រើន​នៃ​អរិយ​ធម៌​មនុស្ស​ជាតិ​ផងដែរ ​៕

អត្ថបទដែលជាប់ទាក់ទង