ផ្ទាំងទស្សនីយភាព ល្ខោនអាប៉េរឿង «ព្រះចន្ទគោរព» ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមទស្សនា ផ្ទាំងទស្សនីយភាព ល្ខោនអាប៉េរឿង «ព្រះចន្ទគោរព» កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»។
ល្ខោនអាប៉េ មានលក្ខណៈស្រដៀង ទៅនឹងល្ខោននិយាយបន្តិច ល្ខោនយីកេបន្តិច ត្រង់តួសម្ដែងនិយាយផង និងច្រៀងផង តែខុសត្រង់ទម្រង់ល្ខោនអាប៉េ ផ្ដោតសំខាន់លើភាពកំប្លុកកំប្លែង ហើយការច្រៀង ក៏មានលក្ខណៈប្លែកពីទម្រង់ សិល្បៈផ្សេងៗផងដែរ។ នេះបើយោងតាមAKP ។
ល្ខោនអាប៉េ តួសម្តែងសុទ្ធតែជាបុរស បើទោះបីជាមានតួអង្គស្រីក្នុងរឿងក៏ដោយ ក៏គេយកសិល្បករប្រុសៗមកតែងខ្លួនជាតួស្រី ដើម្បីសម្តែងដែរ។
ទោះជាយ៉ាងណា ក្នុងបរិបទសម័យទំនើប ឬការសម្តែងខ្លះ ក៏អាចមានការកែសម្រួលដោយឱ្យស្ត្រីចូលរួមសម្តែងដែរ ប៉ុន្តែលក្ខណៈពិសេសដើមរបស់ល្ខោននេះគឺបុរសដើរតួស្រី៕

