**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ក្រសួងការងារ សហការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ រៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ រវាងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងក្រុមហ៊ុនជប៉ុន

ជប៉ុន៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន បានសហការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ (Cambodia-Miyagi Business Matching 2026) នៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម Testuya Ito អភិបាលរងខេត្តមីយ៉ាហ្គិ និងឯកឧត្តម Tai Susumu ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាកុងស៊ុលកិតិ្តយសកម្ពុជាប្រចាំទីក្រុងសេនដៃ។

កម្មវិធីនេះមានអ្នកចូលរួមសរុបប្រមាណ ៩០នាក់ ក្នុងនោះមានទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាចំនួនជិត ២០ក្រុមហ៊ុន និងសមាគមគ្រប់គ្រងជប៉ុន និងក្រុមហ៊ុនជប៉ុនចំនួនប្រមាណ ៣០ក្រុមហ៊ុន។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសក្តានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលមានចំនួនយុវជនវ័យក្មេងច្រើន និងលក្ខណៈសម្បត្តិពោរពេញដោយភាពស្វាហាប់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការយល់ដឹងអំពីបច្ចេកទេសទំនើបៗពីប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសជប៉ុនជាដើម។ សក្តានុពល និងលក្ខខណ្ឌនេះគឺស័ក្តិសមបំផុតទៅនឹងតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ជាពិសេសនៅក្នុងខេត្តមីយ៉ាហ្គិ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសមាគមគ្រប់គ្រង និងនិយោជកក្នុងខេត្តមីយ៉ាហ្គិ អញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជា។

កម្មវិធីផ្គូរផ្គងធុរកិច្ចនេះ គឺត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងរដ្ឋបាលខេត្ត ដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការជ្រើសរើស បញ្ជូន និងទទួលយកកម្មសិក្សាការី និងពលករជំនាញខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង