**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អតីតពលករមកពីថៃថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនជួយឱ្យពួកគាត់មានវិញ្ញាបនបត្រជាតិផ្លូវការ និងងាយស្រួលរកការងារធ្វើ

(ភ្នំពេញ)៖ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលបានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយជោគជ័យ បានលើកឡើងថា ការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់ឱកាសដល់ពួកគាត់ទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ងាយស្រួលរកការងារធ្វើ និងទទួលបានចំណូលខ្ពស់ជាងមុន។

លោក មាស រ៉ាយុទ្ធ អតីតពលករត្រឡប់មកពីប្រទេសថៃ ជំនាញការងារការ៉ូ បានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បានជួយឱ្យរូបលោកមានវិញ្ញាបនបត្រជំនាញច្បាស់លាស់ ដែលងាយស្រួលរកការងារធ្វើ ព្រោះក្រុមហ៊ុនមានទំនុកចិត្ត មិនតែប៉ុណ្ណោះតាមរយៈវិញ្ញាបនបត្រជំនាញនោះក៏បានជួយឱ្យរូបលោកទទួលបានប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែងទៀតផង។

លោកថ្លែងថា៖«ខ្ញុំធ្លាប់ធ្វើការងារនៅស្រុកគេ ខ្ញុំអត់ទទួលបានសញ្ញាបត្រ ឬលិខិតបញ្ជាក់អីមកពីស្រុកគេទេ តែកម្មវិធីនៅខ្មែរយើងនេះអាចបញ្ជាក់ថាយើងចេះការងារប្រាកដ ហើយគាត់ចេញសញ្ញាបត្រឱ្យមែន នៅពេលដែលយើងបានសញ្ញបត្រពីក្រសួងទៅអ៊ីចឹង យើងអាចទៅដាក់ពាក្យនៅក្រុមហ៊ុនណាមួយ យើងអាចស្នើសុំលុយប្រាក់ខែគេតាមអ្វីដែលងចង់បាន»។

លោក លោក អ៊ន ភ័ក្ត ជំនាញការងារការ៉ូ ម្នាក់ទៀតបានឱ្យដឹងដែរថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ គឺជាកាដូដ៏មានតម្លៃពីរាជរដ្ឋាភិបាល ព្រោះបើគ្មានកម្មវិធីនេះទេ អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមានបទពិសោធលើការងារក្នុងវិស័យសំណង់ អាចជួបការលំបាកក្នុងការស្វែងរកការងារ ព្រោះគ្មានការបញ្ជាក់ការទទួលស្គាល់ជំនាញច្បាស់លាស់។

លោកប្រាប់ថា៖«ខ្ញុំមកពីប្រទេសថៃចង់បង្ហាញសមត្ថភាពតែអត់ដឹងថាទៅបង្ហាញនៅកន្លែងណា នៅពេលមានកម្មវិធីនេះកើតមកអ៊ីចឹង ខ្ញុំត្រេកអរខ្លាំងដែលបានមកប្រឡងសញ្ញាបត្រនៅទីនេះ ហើយមានសញ្ញាបត្រទៅវិញ ទី២យើងទៅកន្លែងការងារណាមួយអ៊ីចឹង យើងមានអាហ្នឹងស្នើទៅគេ គេអាចនឹងយកយើងលឿន ហើយប្រាក់ចំណូលច្រើនជាងមុនទៀត»។

លោក អេង ប្រិមប្រិយ អតីតពលករមកពីប្រទេសថៃជំនាញការងារកំបោរ បានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បង្កភាពងាយស្រួលក្នុងការពង្រឹង ឬផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

លោកនិយាយថា៖«ការតេស្តជំនាញហើយយើងមានសញ្ញាបត្រ យើងទៅដាក់ការងារអីមួយគឺវាងាយស្រួល ព្រោះទទួលស្គាល់ចេញពីក្រសួងការងារ យើងទៅដាក់ការងារផ្សេងៗគឺបានប្រាក់ខែខ្ពស់ ជាងដែលយើងអត់ទាន់បានមកតេស្តជំនាញ»។

សូមបញ្ជាក់ថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ រាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់រួមមាន៖ ១. ការងារកំបោរ (រៀបឥដ្ឋនិងបូក) ២. ការងារការ៉ូ ៣. ការដំឡើងពុម្ព ៤. ការដំឡើងបណ្តាញបំពង់ទឹក ៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៦. ការងាររន្ទា ៧. ការដំឡើងសរសៃដែក និង ៨. ការផ្សារអគ្គិសនី៕ 7

អត្ថបទដែលជាប់ទាក់ទង