**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

គណៈប្រតិភូគណៈកម្មការណែនាំ៥១៥ ខេត្តតៃនិញ អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បាត់ដំបង៖ ឯកឧត្តម ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការណែនាំ៥១៥ ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ជាកិច្ចស្វាគមន៍ឯកឧត្តម សុខ លូ បានសម្ដែងក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់គណៈប្រតិភូគណៈកម្មការណែនាំ៥១៥ ខេត្តតៃនិញដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង។
ឯកឧត្តម បានជម្រាបគណៈប្រតិភូវៀតណាមពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ឯកឧត្តម បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកៃច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។

ឯកឧត្តម បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការសហការជាមួយភាគីវៀតណាមដើម្បីបន្តរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ឯកឧត្តម សម្ដែងការអបអរសាទរចំពោះភាគីវៀតណាមដែលសម្រេចបានជោគជ័យលើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ និងបក្សនាពេលថ្មីៗនេះ។

ឯកឧត្តម ផាម តឹនហ្វា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាសកម្មភាពការទូតប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរផ្លាស់ប្ដូរមតិយោបល់ ពង្រឹងទំនុកចិត្តនយោបាយក៏ដូចជាបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យកាន់តែជ្រាលជ្រៅដើម្បីរួមចំណែកពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងកម្ពុជា។

ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យដែលខេត្តបាត់ដំបងសម្រេចបានក្នុងរយៈពេលកន្លងមកដែលបានបង្ហាញពីតួនាទីជាខេត្តដ៏សកម្មដែលមានស្ថិរភាពនិងរីកចម្រើនខ្លាំងក្នុងការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តម បានចាត់ទុកទំនាក់ទំនងរវាងប្រទេសវៀតណាម និងកម្ពុជា គឺជាទំនាក់ទំនងពិសេសជាប្រវត្តិសាស្រ្ត ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តតៃនិញ និងខេត្តបាត់ដំបងមានតួនាទីដ៏សំខាន់ក្នុងការអនុវត្តន៍គោលនយោបាយរបស់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ភាគីទាំងពីរក៏បានលើកឡើងពីការត្រៀមលក្ខណៈក្នុងការពង្រឹងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងខេត្តតៃនិញ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហការប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងខេត្តទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង