**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់តាំងគណៈប្រតិភូ ចុះសួរសុខទុក្ខវីរនគរបាលប្រឆាំងគ្រឿងញៀនពីររូប ដែលកំពុងសម្រាកព្យាបាលនៅវៀតណាម

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសមានចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីក្រោមឱវាទ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំគណៈប្រតិភូ ធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាទៅឧបត្ថម្ភដល់វីរនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលកំពុងសម្រាកព្យាបាលរបួសយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ ក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

វីរនគរបាលដ៏អង់អាចក្លាហានទលោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសក្នុងប្រតិបត្តិការចុះស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់ដោយអាវុធដ៏គ្រោះថ្នាក់មួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នាឱកាសដ៏រំជួលចិត្តនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បាននាំយកនូវបណ្ដាំសួរសុខទុក្ខប្រកបដោយក្ដីព្រួយបារម្ភ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ។

ឯកឧត្តមនាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា វត្តមានរបស់គណៈប្រតិភូនាពេលនេះ មិនត្រឹមតែជាការនាំយកនូវថវិកា និងការសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត និងការមិនបោះបង់មន្ត្រីរបស់ខ្លួនចោលឡើយ ពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងវីរភាពដ៏អង់អាចក្លាហានរបស់លោកអនុសេនីយ៍ឯក  ធាង  ឧត្តម ដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ មិនរុញរាប្រឈមមុខនឹងមុខសញ្ញាឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

ជាការតបស្នង និងក្នុងនាមតំណាងឱ្យក្រុមគ្រួសារ លោកស្រី  ហ៊ាន ចាន់ស៊ាន ភរិយារបស់លោកអនុសេនីយ៍ឯក ធាង ឧត្តម បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលតែងតែមានមេត្តាធម៌ និងបានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញចុះមកសួរសុខទុក្ខដល់ទីកន្លែង ព្រមទាំងបាននាំយកថវិកា របស់ឯកឧត្តម  នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ និងថវិការបស់ឯកឧត្តម  ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសរុបប្រមាណជាង១០០លានរៀល មកជួយឧបត្ថម្ភសម្រាលបន្ទុកចំណាយក្នុងការព្យាបាល។

នៅទីបញ្ចប់តំណាងគ្រួសារ លោកអនុសេនីយ៍ឯក ធាង ឧត្តម ក៏បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ ជូនចំពោះថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន ព្រមទាំងគណៈប្រតិភូទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង