ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្តាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គស ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ បានថ្លែងថា៖ដោយអនុវត្តតាមផែនការគ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋម្ម ចលនាសង្គមនិងសម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់និងបង្រ្កាបឲ្យមានប្រសិទ្ធិភាពទាន់ពេលវេលា។ ទន្ទឹមនោះត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានសកម្មផុសផុលនិងត្រូវយចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទដោយប្រើប្រាស់វិធានការស្របច្បាប់ ដើម្បីបំបាត់ប្រសិទ្ធភាពមុន មិនទុកឲ្យមុខសញ្ញាធ្វើសកម្ម ភាពបង្កអសន្តិសុខ រឺ គ្រោះថ្នាក់ដល់អាយុជីវិតនិងអន្តរាយទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។មួយវិញទៀតត្រូវធានាសន្តិសុខ សុវត្ដិភាព សន្តាប់ធ្នាប់ទូទៅ ដោយល្បាតតាមគោលដៅសំខាន់ដែលប្រជាពលរដ្ឋលេងកំសាន្តស្បាយនៅតាមរម្មនីយដ្ឋាននានា តាមវត្តងារាម ដើម្បីបង្ការ ទប់ស្កាត់និងបង្រ្កាបរាលបទល្មើសកើតមានក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ តាមសហគមន៍ ភូមិ ឃុំ បង្រ្កាបឲ្យបានទាន់ពេលវេលានូវសកម្មភាពក្មេងទំនើង អំពើហឹង្សា លួច ឆក់ប្លន់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងហាមមិនឲ្យមានារលេងគប់ទឹក គប់ដុំថ្ម ដែលជាហេតុបង្កឲ្យប្រជាពលរដ្ឋមានការភ័យ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានគូសបញ្ជាក់ទៀតថា ដោយពិនិត្យឃើញថាជារៀងរា់ឆ្នាំ ក្នុងពិធីបុណ្យចូលឆ្នាំនេះតែងតែមានគ្រោះថ្នាក់ចរាចរណ៍ កម្លាំងនគរបាលជំនាញត្រូវយកចិត្តទុកដាក់សហការជាមួយបណ្តាកម្លាំងមានសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវកំពុងជួសជុលរឺកំពុងស្ថាបនា ដើម្បីបញ្ចៀសការកកស្ទះ ពិសេសតាមគោលដៅសំខាន់ៗ ដែលមានប្រជាជនលេងកំសាន្តច្រើន។ ជាងនេះទៀតត្រូវរៀបចំចាត់តាំងប្រតិភូនិងអំណោយចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលនៅតរាមសមរភូមិមុខនិងកងកម្លាំងកំពូងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គេហដ្ឋាននិងគ្រួសារមន្ត្រីនគរបាលដែលបានពលី រឺរងរបួសក្នុងបុព្វហេតុការពារជាតិ។ អធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវជម្រុញម្លាំងប្រជាការពារឲ្យមាសនតាមវត្តអារាម ទីបប្រជុំជន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អតាមសហគមន៍របស់ខ្លួន។
ជាមួយគ្នានោះផងដែរ ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ សឿម សរិទ្ធ ស្នងារនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានណែនាំដល់គ្រប៉អង្គភាពទាំងអស់ ត្រូវធ្វើអានម័យសម្អាត ទីកន្លែងធ្វើ និងរៀបចំតុបតែងអង្គភាព រានទេវតា ឲ្យបានស្អាតមានភ្លើង ផ្កាភ្ញី ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ឲ្យបានល្អប្រសើរ៕

