ឧត្ដមមន្ត្រីអាស៊ានកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំបានពិភាក្សាអំពីការផ្តល់អនុសាសន៍លើការងារអាទិភាពក្រោយការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន សំណើសុំចូលជាភាគី និងការអនុវត្តសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ៕

