ឯកឧត្តម វេង សាខុន អញ្ជើញមកពិនិត្យទីតាំង ត្រូវរៀបចំប្រារព្ធពិធី រុក្ខទិវា ឬព្រះរាជពិធីដាំកូនឈើ នៅថ្ងៃស្អែក
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូរម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញមកពិនិត្យទីតាំងដែលត្រូវរៀបចំប្រារព្វពិធី ” រុក្ខទិវា ឬព្រះរាជពិធីដាំកូនឈើ ” នៅថ្ងៃស្អែក ស្ថិតក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស ភូមិសំបូរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាចុងក្រោយដើម្បីត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ និងល្អប្រសើរបំផុតសាកសមជាព្រះរាជពិធីដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម ស្ថិតក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។