**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល

កណ្តាល៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរយុទ្ធជនដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ សមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន ខេត្តកណ្តាលយើង ចំនួន ៥០ គ្រួសារ ដើម្បីទៅរស់នៅ លើទីតាំងដីសម្បទានសង្គមកិច្ចថ្មី ស្ថិតនៅភូមិអូរ កាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។ក្នុងដំណើរការនៃការចាប់ឆ្នោតត្រូវបានធ្វើឡើងយ៉ាងមានសណ្តាប់ធ្នាប់ និងតម្លាភាពបំផុត ដើម្បីធានាថាគ្រួសារអតីតយុទ្ធជននីមួយៗទទួលបានទីតាំងដី និងផ្ទះដោយយុត្តិធម៌ និងគ្មានការរើសអើង។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា សមាជិកសមាជិកការរបស់យើងមានសេចក្តីត្រូវការរហូតជាង១០០គ្រួសារ តែក្រោមកិច្ចខិតខំប្រឹងប្រែងយើងដោះស្រាយបាន៥០គ្រួសារចំពោះមុខដែលយើងនឹងធ្វើពិធីចាប់ឆ្នោតនាពេលនេះ ថ្វីត្បិតតែប្រទេសរបស់យើងកំពុងប្រឈមមុខជាមួយការឈ្លៀនពានរបស់ថៃ និងសភាពការណ៍ផ្សេងៗទៀតបានឆ្លុះបញ្ចាំងអោយឃើញថានេះជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជារបស់យើង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទឹកចិត្តរបស់ថ្នាក់ដឹកនាំតែងនៅជាប់ជានិច្ចជាមួយអតីតយុទ្ធជនរបស់យើង។ថ្ងៃនេះបងប្អូនទាំង៥០គ្រួសារ ទទួលបានដីឡូត៍នឹងផ្ទះដែលត្រូវចែក ដែលមានទំហំ៧០ម៉ែត្រគុណនឹង១៥០ម៉ែត្រ សម្រាប់អតីតយុទ្ធជនដែលចេញពីខេត្តកណ្តាលរបស់យើងដែលក្រុមការងារបានបោះបង្គោលព្រំច្បាស់លាស់និងមានលេខក្បាលដី។

ឯកឧត្តមបានបន្ថែមថា ការផ្ដល់ដី និងផ្ទះនេះ មិនមែនគ្រាន់តែជាការផ្ដល់ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតបស្នងសងគុណចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន និងសូមខិតខំបង្កបង្កើនផលដើម្បីជីវភាពរបស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូន សូមបន្តរួមសុខរួមទុក្ខនឹងគ្នា និងរក្សាស្មារតីជួយយកអាសាគ្នាទៅវិញទៅមក ព្រមទាំងចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីអោយមានយុត្តិធម៌ តម្លាភាព ទើបយើងធ្វើពិធីចាប់ឆ្នោតនេះឡើងដើម្បីអ៊ុ ពូ មីង មានសិទ្ធស្មើគ្នា ការផ្តល់លំនៅឋាននេះមិនមែនគ្រាន់តែផ្តល់តំបូលផ្ទះប៉ុណ្ណោះទេប៉ុន្តែគឺជាកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ៊ុ ពូ មីង អតីតយុទ្ធជនដែលធ្លាប់កាន់អាវុធការពារជាតិ។ឯកឧត្តមសង្ឃឹមថា អ៊ុ ពូ មីង និងមានភាពសប្បាយរីករាយ ជាពិសេសត្រៀមខ្លួនទៅរស់នៅបង្កើតមុខរបរអោយបានកាន់តែប្រសើររុងរឿង។តាងនាមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ យើងនឹងបន្តសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំនិតិវិធីជាបន្តបន្ទាប់ នៅពេលបានផ្ទះ បានដី សូម អ៊ុ ពូ មីង ថែរក្សាអោយបានគង់វង្សយូរអង្វែងព្រោះវាកើតចេញពីការលះបង់របស់ពូ មីង។

បើតាមរបាយការណ៍របស់ឯកឧត្តម នៃ និយម អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ អ.ន.ក ខេត្តកណ្តាលបានបញ្ជាក់ថា៖ កន្លងមក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល បានទទួលដីសម្បទាន សង្គមកិច្ច និងផ្ទះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនជា សមាជិក អ.ន.ក ចំនួន ០៧គ្រួសារ ក្នុងនោះ ទៅរស់នៅខេត្តឧត្តរមានជ័យ ០៣គ្រួសារ, ខេត្តកំពង់ឆ្នាំង ០២គ្រួសារ, ខេត្តស្វាយរៀង ០២គ្រួសារ។ដោយឡែកក្នុងឆ្នាំ២០២៦ សមាគមបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៥០គ្រួសារ ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង