អភិបាលខេត្តកែប ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះធ្វើរដ្ឋបាលចំហរតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងត្រួតពិនិត្យវត្តមានជនបរទេស នៅភូមិសាស្រ្តក្រុងកែប

កែប៖ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដើម្បីចុះធ្វើរដ្ឋបាលចំហតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងត្រួតពិនិត្យវត្តមានជនបរទេសនៅក្នុងភូមិសាស្រ្តខេត្តកែប ចំនួន ១០ទីតាំង។
ក្នុងការចុះពិនិត្យនេះដែល គ្រប់ជនបរទេសទាំងអស់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ហើយគ្រប់ទីតាំងពុំមានការសង្ស័យប្រព្រឹត្តិបទល្មើស Online Scams ឡើយ។
បន្ទាប់បានចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីសន្តិសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងធានាថា ខេត្តកែបនៅតែបន្តគ្មានការប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា Online Scams៕

