**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

បទវិភាគ៖ការបង្កើតអង្គការទិន្នន័យសកលនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល

នាពេលបច្ចុប្បន្ននេះ សកលលោកបានពន្លឿនឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត តើធនធានផ្នែកទិន្នន័យមានសារសំខាន់យ៉ាងណា ? មានមនុស្សមួយចំនួនប្រៀបថា វាជា “កត្តាផលិតកម្មធំទី៥ ”ស្មើនឹង “ប្រេងកាតក្នុងយុគសម័យឧស្សាហកម្ម” ដែលជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ការផលិត ការប្រមូល រក្សាទុកនិងការផ្ទេរឆ្លងដែនជាដើមរបស់ទិន្នន័យ បានពាក់ព័ន្ធដល់សន្តិសុខអធិបតេយ្យភាពជាតិ ការណ៍សម្ងាត់ព័ត៌មានជាដើម ដូច្នេះការធ្វើឱ្យអភិបាលកិច្ចទិន្នន័យមានសុក្រឹតភាព គឺមានភាពចាំបាច់បំផុត ។
ក្នុងបរិបទបែបនេះ អង្គការទិន្នន័យសកលបានបង្កើតឡើងនៅក្រុងប៉េកាំង ហើយបានទាក់ទាញការចាប់អារម្មណ៍ភ្លាមៗ ។ វាជាអង្គការអន្តរជាតិឯកទេសដំបូងគេលើពិភពលោកដែលបង្កើតឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចទិន្នន័យ បច្ចុប្បន្ន អង្គការនេះមានសមាជិកចំនួនជាង ២០០ គ្របដណ្តប់លើប្រទេសជាង ៤០ នៅទូទាំងពិភពលោក ។
ហេតុអ្វីអង្គការទិន្នន័យសកលជ្រើសរើសក្រុងប៉េកាំងធ្វើជាទីស្នាក់ការកណ្តាល ? អ្នកវិភាគបានលើកឡើងថា ការនេះ ជាការទទួលស្គាល់ចំពោះការអភិវឌ្ឍទិន្នន័យនិងកម្រិតគ្រប់គ្រងទិន្នន័យរបស់ប្រទេសចិនផង ហើយក៏ជាក្តីរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ ។ យោងតាមស្ថិតិរបស់ក្រុមទិន្នន័យអន្តរជាតិឱ្យដឹងថា នៅឆ្នាំ២០២៥ ប្រទេសចិនមានទិន្នន័យចំនួន២៧,៨ភាគរយនៃទិន្ន័យសរុបនៅទូទាំងពិភពលោក ឈរលំដាប់ថ្នាក់ទីមួយនៅលើពិភពលោក ។ ទំហំសេដ្ឋកិច្ចទិន្នន័យរបស់ចិនបានជាប់លំដាប់ថ្នាក់ទីពីរនៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ គិតរហូតដល់ចុងឆ្នាំ២០២៥ នៅប្រទេសចិន មានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន១១២៥លាននាក់ ជាប់លំដាប់ថ្នាក់ទីមួយយ៉ាងរឹងមាំលើពិភពលោក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់ក្នុងកម្មវិធីក៏ឈានមុខគេលើពិភពលោក ។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលជំរុញការធ្វើទីផ្សារភាវូបនីយកម្មចំពោះកត្តាទិន្នន័យ ព្រមទាំងបានដាក់ចេញនិងអនុវត្តច្បាប់មានដូចជា ច្បាប់ស្តីពីសន្តិសុខបណ្តាញអ៊ីនធឺណែត និងច្បាប់ស្តីពីសន្តិសុខទិន្នន័យជាដើម ដែលបានប្រមូលផ្តុំបទពិសោធន៍ដ៏មានតម្លៃជាច្រើនលើវិស័យការស្វែងរកការអភិវឌ្ឍនិងការពារទិន្នន័យ និងអាចចែករំលែកជាមួយពិភពលោកបាន ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានស្វែងរកមាគ៌ាសម្រាប់ធ្វើឲ្យសុក្រឹតភាពនៃការអភិបាលកិច្ចទិន្ន័យជាប់ជានិច្ច ។ នៅឆ្នាំ២០២០ ប្រទេសចិនបានលើកឡើង «គំនិតផ្តួចផ្តើមអំពីសន្តិសុខទិន្នន័យសកល» ក្នុងន័យអំពាវនាវឱ្យបណ្តាប្រទេសនានា ដោះស្រាយបញ្ហាប្រកបដោយតុល្យភាពក្នុងទំនាក់ទំនងរវាងការរីកចម្រើនបច្ចេកទេស ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខជាតិ និងផលប្រយោជន៍សាធារណសង្គម ដោយប្រកាន់ខ្ជាប់គោលការណ៍ផ្តល់អាទិភាពអភិវឌ្ឍន៍និងសន្តិសុខដូចគ្នា ។ ក្រោមការជំរុញពីប្រទេសចិន យន្តការពហុភាគីដូចជាកិច្ចប្រជុំកំពូលរវាងចិន-អាស៊ីកណ្តាល វេទិកាកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិក យន្តការចិននិងអាស៊ានជាដើម បានរួមគ្នាកំណត់កិច្ចសហប្រតិបត្តិការលើវិស័យក្បួនច្បាប់អភិបាលកិច្ចទិន្នន័យ និងសន្តិសុខទិន្នន័យជាដើម ។ អ្នកវិភាគបានចង្អុលបង្ហាញថា នៅពេលអនាគត ឆ្លងតាមរយៈវេទិកាអង្គការទិន្នន័យសកល ប្រទេសចិនត្រូវគេរំពឹងថា នឹងរួមចំណែកកាន់តែធំក្នុងការបំផុសសក្តានុពលទិន្នន័យ និងការធ្វើឱ្យសុក្រឹតភាពនៃអភិបាលកិច្ចទិន្នន័យ ។
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតដែលជាតំណាងនៃព័ត៌មានវិទ្យានិងសេដ្ឋកិច្ចឌីជីថល ទទួលបានការអភិវឌ្ឍយ៉ាងផុលផុស បាននាំមកនូវភាគលាភឌីជីថលផង ហើយក៏បាននាំមកនូវហានិភ័យនិងគម្លាតខាងទិន្នន័យផងដែរ ។ ប្រឈមមុខនឹងសភាពការណ៍បែបនេះ ការបង្កើតអង្គការទិន្នន័យសកល គឺចំពេលវេលាណាស់ ។ អង្គការនេះនឹងបំពេញបន្ថែមគំនិតថ្មីនិងកម្លាំងចលករថ្មីដល់អភិបាលកិច្ចទិន្នន័យសកល ។ ក្នុងនាមជាទីស្នាក់ការកណ្តាលអង្គការនេះ ប្រទេសចិនរីករាយក្នុងការសហការជាមួយបណ្តាភាគីនានា ដើម្បីជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចទិន្នន័យសកលឲ្យកាន់តែមានភាពស្មើគ្នា បើកទូលាយ សុវត្ថិភាពនិងបរិយាបន្ន ធ្វើឱ្យមនុស្សគ្រប់គ្នាអាចឱបក្រសោបទិន្នន័យ និងទទួលបានឈ្នះ-ឈ្នះនាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង