**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ

ឯកឧត្តម អ៊ុំ រាត្រី​ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់​ អញ្ជើញ​មកបំពេញទស្សនកិច្ច​ និងជូនពរឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​

​     
បន្ទាយមានជ័យ​ ៖​ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដឹកនាំដោយឯកឧត្តម ត្រឹន ទួន អាញ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង​ និងឯកឧត្តម ផាម វ៉ាន់អាន អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់​ រួមនឹងប្រតិភូអមដំណេីរ​ បានអញ្ជើញ​មកបំពេញទស្សនកិច្ច​ និងជូនពរឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​  ដល់ថ្នាក់ដឹកនាំ​ និងប្រជាជនក្នុខេត្តបន្ទាយមានជ័យ​ ប្រារព្ធ​ឡើង​ធ្វើ​នៅសាលប្រជុំ​ ក​ សាលាខេត្ត​ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះប្រតិភូដែលខេត្តដុងថាប់ក៏បានធ្វើការជូនពរឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ព្រមទាំងមន្ត្រីរាជការនិងប្រជាជនទូទាំងខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខ ទទួលបាននូវក្តីសុខសប្បាយ​ ទទួលសុខសន្តិភាព នឹងខេត្តកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ក៏បានលេីកឡេីងពីទំនាក់ទំនងគ្នាល្អរវាងកម្ពុជា-វៀតណាម ពិសេសខេត្តបន្ទាយមានជ័យ​ និងខេត្តដុងថាប់​ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយឈរលើស្មារតីសាមគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា ការលំបាកនានា និងបានឆ្លងកាត់ភ្លើងសង្រ្គាមជាមួយគ្នាតាំងពីដើមរៀងមក ក្នុងការប្រយុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនទាំង២។

ឯកឧត្តម ផាម វ៉ាន់អាន អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់​ ក៏បានបញ្ជាក់​ សម្តែងនូវមនោសញ្ចេតនា​ និងបង្ហាញពីចំណងមិត្តភាពយ៉ាងជិតស្និទ្ធស៊ីជម្រៅរវាងខេត្តទាំង២​ និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងមួយនេះឱ្យនៅស្ថិតស្ថេរយូរអង្វែង​។ ក្នុងនាមប្រទេសទាំងពីរគឺជាប្រទេសភូមិផងរបង​ជាមួយ​ ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាព​ មេត្រី​ភាពរវាងប្រជាជន​ និងប្រជាជន​ ក៏ដូចជាប្រទេសទាំង២ ខេត្តដុងថាប​ ក៏និងផ្តល់អារហារូបណ៍ជូនដល់និស្សិតរបស់ខេត្តបន្ទាយមានជ័យ​ ដេីម្បីទៅសិក្សានៅប្រទេសវៀណាម​ ពាក់ព័ន្ធវិស័យកសិកម្ម​ ក៏ដូចជាវិស័យពាក់ព័ន្ធមួយចំនួន។

ក្នុងនោះថ្នាក់ដឹកនាំ​ខេត្ត​ និងប្រជាជនកម្ពុជា បានចងចាំជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន នៃកងទ័ពទាំងពីរ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ផ្តើមចេញពីស្មារតីនេះ ចំណងមិត្តភាព សាមគ្គីភាព​ ដ៏មានសារៈសំខាន់ និងជាសក្ខីភាព ខេត្តបន្ទាយមានជ័យបានសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម​ មួយកន្លែងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្ហាញអំពីអត្ថន័យប្រកៀកស្មាគ្នា ជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន និងជាសិលាចារឹកទុកជាប្រវត្ថិសាសន៍៕ណុប រក្សា

អត្ថបទដែលជាប់ទាក់ទង