**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់

អភិបាលខេត្តកណ្ដាល កោតសរសើរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលខិតខំបង្ក្រាបបទល្មើស Scam online ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការគ្រប់គ្រងបានល្អប្រសើរទៅលើទីតាំងដែលបានបិទសៀល និងបានគ្រប់គ្រងត្រួតពិនិត្យ ធ្វើឱ្យមិនមានការលួចលាក់ប្រព្រឹត្តបទល្មើស Scam online ថ្មីៗកើតឡើងបានទៀត នេះគឺជាភាពជោគជ័យមួយរបស់ខេត្តកណ្ដាលក្នុងការបង្ក្រាបបទល្មើស Scam online ក្នុងដំណាក់កាលទី១នេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦នេះ ឯកឧត្តមអភិបាលខេត្តបានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។

ពាក់ព័ន្ធនិងបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សូមជួយត្រួតពិនិត្យ តាមដានចំពោះការសុំភ្ជាប់អ៊ីនធឺណិតធំៗ ចាប់ពី ១០០មេឡើង ពីបណ្ដាកន្លែងស្នាក់នៅ អាគារជួលជាដើម ដែលគួរឱ្យសង្ស័យពាក់ព័ន្ធនិងបទល្មើស Scam online ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះមន្ទីរទេសចរណ៏ខេត្ត និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាចុះណែនាំដល់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ត្រូវកត់ត្រានូវព័ត៌មាន រួមមានអត្តសញ្ញាណប័ណ្ណជាដើមរបស់ភ្ញៀវ ដើម្បីជាតំរុយដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសនានា ហើយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក៏ត្រូវតែជួយសហការណ៏រាយការណ៍មកសមត្ថកិច្ចផងដែរក្នុងករណីដែលគួរឱ្យសង្ស័យ ពិសេសពាក់ព័ន្ធនិងបទល្មើសការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតផងដែរ។ ចំពោះបញ្ហាជួញដូរមនុស្ស សូមមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមកិច្ចប្រជុំធំៗ និងក្នុងវេទិការនានាដែលមានប្រជាពលរដ្ឋចូលរួមច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីល្បិចកល វិធីសាស្រ្តលួងលោមបោកប្រាស់របស់ជនល្មើស ជួយឱ្យពួកគាត់ជៀសផុតពីការរងគ្រោះដោយអំពើជួញដូរមនុស្ស។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរក្នុងតាមផ្លូវសាធារណៈ និងទប់ស្កាត់ការលក់ដូរលើចិញ្ចើមផ្លូវ ការដាក់តាំងផ្លាក ហើយរំលោភចិញ្ចឹមផ្លូវ ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គ្មានសោភ័ណភាព គ្មានសណ្តាប់ធ្នាប់ និងមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ដូច្នេះដើម្បីសោភ័ណភាព និងសេចក្តីថ្លៃថ្នូររបស់យើងទាំងអស់គ្នា អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវតែចាត់វិធានការដោះស្រាយឱ្យបានសមស្រប៕

អត្ថបទដែលជាប់ទាក់ទង