**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

ក្នុងវិបត្តិជាសាកល៖ សហជីពគ្រប់និន្នាការនៅកម្ពុជាគាំទ្រ និងថ្លៃងអំណរគុណចំពោះចំណាត់ការរាជរដ្ឋាភិបាលដែលបន្ថែមថ្លៃធ្វើដំណើរ២,៥ដុល្លារដល់កម្មករព្រោះចំពេលម្ចាស់ឡានត្រៀមដំឡើង

(ភ្នំពេញ)៖ សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជាវិធានការបណ្តោះអាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។

ការប្រកាសគាំទ្រនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បានថ្លែងថា អ្នកស្រីគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានជួយអន្តរាគមន៍បញ្ហាវិបត្តិប្រេងឥន្ធនៈជាសកលបានទាន់ពេល។ តំណាងកម្មករនិយោជិត និងនិយោជក បានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមរម្យជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំអត់មានពាក្យអ្វីនិយាយទេ ព្រោះរំភើបខ្លាំងពេក ព្រោះកន្លងមកយើងធ្លាប់ជជែកគ្នាច្រើនពីរឿងអត្ថប្រយោជន៍កម្មករ ទម្រាំតែជជែកគ្នារកចំណុចរួមមួយសមរម្យ ដែលអាចទទួលយកទាំងអស់គ្នា ប៉ុន្ដែការប្រជុំលើកនេះ គឺយើងអត់បានជជែកគ្នាខ្លាំងទេ ហើយនិយាយឆាប់ត្រូវគ្នាទៀត ដោយសារយើងបានដឹងច្បាស់ពីស្ថានភាពដែលបានកើតឡើងនៅលើសកលលោក»។

លើសពីនេះអ្នកស្រី ទូច សើ បានបន្ថែមថា អ្នកស្រី ក៏ដូចជាកម្មករនឹងសប្បាយរីករាយខ្លាំង ក្រោយពីបានទទួលដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ អ្នកស្រីបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ គាំទ្រដល់ចំណាត់ការនេះ និងចូលរួមអនុវត្តទទួលយកដំណោះស្រាយដ៏សមរម្យនេះ។

ជុំវិញចំណាត់ការបែបនេះ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបាននិយាយថា ក្នុងនាមតំណាងកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិតនៅក្នុងបរិបទដ៏លំបាកនេះ។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំសប្បាយរីករាយចចំពោះចំណាត់ការនេះ បើទោះបីជាចំនួននៃការផ្ដល់ជូនទៅកម្មករមិនបានច្រើនក៏ដោយ ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ ការទាមទារដំឡើងប្រាក់ឧបត្ថម្ភនានាពីនិយោជក គឺមិនងាយពិភាក្សាបានជោគជ័យទេ ប៉ុន្ដែលើកនេះ គឺមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល គឺយើងមិនបានជជែកគ្នាអ្វីច្រើនទេ តែយើងទទួលបានលទ្ធផលជាវិជ្ជមាន»៕

អត្ថបទដែលជាប់ទាក់ទង