**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៖ ខួបទី ១៣ ឆ្នាំ នៃទស្សនវិស័យ ការអនុវត្ត និងសារៈសំខាន់សកល

នៅខែមីនា ឆ្នាំ ២០១៣ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបង្ហាញនូវទស្សនវិស័យនៃ “ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ជាលើកដំបូងនៅលើឆាកអន្តរជាតិ ក្នុងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ។ រយៈពេល ១៣ ឆ្នាំក្រោយមក ទស្សនវិស័យនេះបានអភិវឌ្ឍពីពាក្យស្លោកការទូត ទៅជាស៊ុមគោលនយោបាយសំខាន់មួយនៃទំនាក់ទំនងអន្តរជាតិក្នុងសតវត្សទី២១។ ខណៈពេលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ ភាពមិនស្មើគ្នាកាន់តែធំ និងការបែកបាក់នៃសណ្តាប់ធ្នាប់ពិភពលោក ខួបទី១៣ ឆ្នាំនេះជាឱកាសសំខាន់សម្រាប់ពិចារណាអំពីមូលដ្ឋានគំនិត សមិទ្ធផលជាក់ស្តែង និង សារៈសំខាន់ដ៏យូរអង្វែងរបស់វា។ នៅឆ្នាំ ២០១៣ នៅពេលលោក​ស៊ី ជិនពីងបានលើកឡើងគំនិតនេះ គាត់បានឆ្លើយតបទៅនឹងសំណួរប្រវត្តិសាស្ត្រមួយ៖ “មនុស្សជាតិកំពុងទៅកាន់ណា?”។ គាត់បានចង្អុលបង្ហាញពីពិភពលោកមួយដែលស្ថានភាពសន្តិសុខអន្តរជាតិមានភាពធ្ងន់ធ្ងរ ការស្ដារសេដ្ឋកិច្ចខ្វះថាមពល និងភាពខុសគ្នានៃការអភិវឌ្ឍកំពុងកើនឡើង ខណៈពេលដែលការបាក់បែកនៃការយល់ព្រមពហុភាគី បានធ្វើឱ្យអភិបាលកិច្ចសកលខ្វះទិសដៅច្បាស់​លាស់​។
បច្ចុប្បន្ន ទស្សនវិស័យនេះត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃបក្សកុម្មុយនិស្តចិន រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកសាររបស់អង្គការអន្តរជាតិមួយចំនួន ដោយសារតែសហគមន៍មានគោលបំណងសំខាន់ដូចជា ការរក្សាសន្តិភាពយូរអង្វែង សន្តិសុខសកល ទ្រព្យសម្បត្តិរួម ការបើកចំហរ និងបរិយាប័ន្ន និង ពិភពលោកស្អាត។ គោលបំណងសំខាន់ៗនេះរួមចំណែកក្នុងការងាកចេញពីការប្រកួតប្រជែងយកឈ្នះចាញ់ ទប់ស្កាត់អំពើភេវកម្ម ជំងឺរាតត្បាត និង បញ្ហាអាកាសធាតុ កាត់បន្ថយវិសមភាព លើកកម្ពស់​ពហុភាគីនិយម និង ផ្តោតលើនិរន្តរភាពបរិស្ថាន។ ទស្សនវិស័យនេះក៏លើកស្ទួយតម្លៃរួមរបស់មនុស្សជាតិដូចជា សន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ព្រមទាំងគោរពភាពចម្រុះនៃវប្បធម៌។​
ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ សមិទ្ធផលជាច្រើនបាន​លេចចេញជារូបរាង​ឡើង​​​និងត្រូវបានអនុវត្ត ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួច​ផ្តើម​សន្តិសុខសក និងគំនិតវប្បធម៌សកល។ គម្រោងខ្សែក្រវាត់ និងផ្លូវ មានប្រទេសចូលរួមជាង ១៥៥ ប្រទេស និងគម្រោងជាង ៣,០០០។ ជាមួយគ្នានេះ ចិនក៏បានសហការជាមួយប្រទេសអាហ្វ្រិក ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ ពង្រឹងវិស័យសុខាភិបាល និង វិស័យអប់រំ​។ សារៈសំខាន់ដ៏ប្រសើរបំផុតនៃគំនិត “សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” គឺស្ថិតនៅលើការវិភាគអំពីគម្លាតអភិបាលកិច្ចសកល។ ស្ថាប័នអន្តរជាតិដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដូចជា អង្គការសហប្រជាជាតិ ប្រព័ន្ធ Bretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានរចនាឡើងសម្រាប់ពិភពលោកមួយដែលមានការតភ្ជាប់គ្នាខ្សោយនៅឡើយ។ នេះជាផ្នត់គំនិតមួយដើម្បីចូលរួមដោះស្រាយនូវគម្លាតអភិបាលកិច្ចសាកល ដោយជំរុញឱ្យបង្កើតនូវទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ដែលផ្អែកលើអត្ថប្រយោជន៍រួម សមភាព និងការទទួលខុសត្រូវសាកលជារួម។ ជ្រុងសំខាន់មួយនៃគំនិតនេះ វិមាត្រសំខាន់មួយទៀតគឺការបដិសេធនូវការវាតទីអំណាច ដែលមានសារសំខាន់សម្រាប់ប្រទេសតូចៗ ការលើកស្ទួយតម្លៃរួមរបស់មនុស្សជាតិ។
ជាមួយគ្នានេះ ទស្សនវិស័យនេះត្រូវបានដាក់បញ្ចូលទៅក្នុងឯកសារសំខាន់ៗរបស់ស្ថាប័នអន្តរជាតិ និងរដ្ឋចិន ដែលវាមិនមែនគ្រាន់តែជានិមិត្តសញ្ញាទេ ប៉ុន្តែជាការបង្កើតផ្នត់គំនិតសម្រាប់ការលូតលាស់សម្រាប់អនាគត។ ជាក់ស្តែងដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានប្រទេសចូលរួមជាង ១៥៥ ដែលតំណាងឲ្យប្រជាជនភាគច្រើននៃពិភពលោក។ គម្រោងជាង ៣,០០០ ត្រូវបានអនុវត្ត និងមានការវិនិយោគជិត ១ ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា កំពង់ផែ ផ្លូវដែក និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដូចជា កម្ពុជា គំនិតផ្តួចផ្តើនេះសមស្របជាមួយបំណងចង់បានរបៀបលំដាប់អន្តរជាតិដែលមានសមធម៌។ គំនិតផ្តួចផ្តើមនេះ បានជួយលើកតម្កើង និង ពង្រីកសហប្រតិបត្តិការពិភពលោក ជាពិសេសនៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប និង អាមេរិកឡាទីន។ បន្ថែមលើនេះទៀត ទស្សនវិស័យនេះ បានរួមចំណែកបង្កើតសហគមន៍ជាក់តាមវិស័យដូចជា អ៊ីនធឺណិត សុខាភិបាល បរិស្ថាន សន្តិសុខបរិមាណូ និង សន្តិសុខមហាសមុទ្រ។ ជាការអនុវត្តជាក់ស្តែង ក្នុងពេលជំងឺ COVID-19 ចិនបានផ្តល់វ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសជាច្រើន។
សមិទ្ធផលសំខាន់ៗមួយចំនួនទៀតរួមមានគឺការលើកកម្ពស់សាមគ្គីភាពរវាងប្រទេសសាកលខាងត្បូង។ ក្នុងកិច្ចប្រជុំ BRICS ឆ្នាំ ២០២៤ មានការពង្រីកសមាជិក និងការផ្តល់វិធានការគាំទ្រជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល បរិស្ថាន សុខាភិបាល។ ទស្សនវិស័យនេះក្លាយជាចំណុចយោងសំខាន់សម្រាប់ការទូតរបស់ប្រទេសកំពុងអភិវឌ្ឍ។

ជារួមមក ប្រសិនបើពិភពលោកនូវរក្សាសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍សំខាន់ៗនៃទស្សនវិស័យនៃសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិនេះ​ ​ម៉្លេះពិភពលោកនឹងមិនមានសង្គ្រាម​នៅមជ្ឈឹមបូព៌ា ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា–ថៃ និងវិបត្តិប្រងឥន្ធនៈដូចសព្វថ្ងៃនេះទេ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

អត្ថបទដែលជាប់ទាក់ទង