**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ធនាគារ (PPC Bank) ប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាធនាគារ ឲ្យកាន់តែខិតជិតអតិថិជន

នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២នេះ យុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការនាំយកសេវាធនាគារឲ្យកាន់តែខិតជិតអតិថិជន ធនាគារ (PPC Bank) បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគារថ្មីដ៏ទំនើប នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាប។ ការផ្លាស់ប្ដូរទីតាំងចាស់មក កាន់ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ២៧៥ ផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្ត

ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មីនេះ លោក Baek Jongil នាយកប្រតិបត្តិនៃធានាគារភ្នំពេញពាណិជ្ជ (PPC Bank) សាខាខេត្តសៀមរាប មានប្រសាសន៍ថា “ដោយសារតែអតិថិជនរបស់យើងមានការកើនឡើងជាលំដាប់នៅទូទាំងប្រទេសកម្ពុជា ហេតុដូច្នេះហើយយើងតែងតែរិះរកមធ្យោបាយថ្មីៗ ដើម្បីបម្រើសេវាជូនអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរឡើង។ យើងជឿជាក់ថា ការផ្លាស់ប្ដូរទីតាំងសាខារបស់យើងនៅក្នុងខេត្តសៀមរាបនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលមួយកម្រិតថែមទៀត ក្នុងការធ្វើប្រតិបត្តិការធនាគារជាមួយយើងប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់។ អគារការិយាល័យថ្មីរបស់ធនាគារ (PPC Bank) ក្នុងខេត្តសៀមរាប មានការរចនាផ្ទៃខាងក្នុងភ្លឺ និងទំនើប ជាមួយនឹងសាលសេវាកម្មធំទូលាយជាងមុន ព្រមទាំងត្រូវបានយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ និងសុវត្ថិភាព។ លោក ប៊ែក ជុង អ៊ីល បនបន្តទៀតថា ចំពោះអតិថិជនរបស់ធនាគារ (PPC Bank) មិនត្រឹមតែទទួលបានផលប្រយោជន៍ពីទីតាំងថ្មីនេះ ប៉ុណ្ណោះទេ តែបុគ្គលិកដែលទទួលការបណ្ដុះបណ្ដាលយ៉ាងល្អនៅសាខាខេត្តសៀមរាបនេះ ក៏ទទួលបាន បរិយាកាសការងារដែលមានផាសុកភាព និងការអភិវឌ្ឍចំណេះដឹង និងជំនាញ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ឌីជីថលភាវូបនីយកម្មបាននិងកំពុងជំរុញឲ្យធនាគារ (PPC Bank) កាន់តែវិវឌ្ឍទៅមុខជានិច្ច ហើយការិយាល័យថ្មីនេះ គឺស្តែងឲ្យឃើញពីភាពរឹងមាំ និងការអភិវឌ្ឍឥតឈប់ឈររបស់ធនាគារ (PPC Bank)។ យើងបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធានាថារាល់សេវាកម្មទាំងអស់ របស់ធនាគារ (PPC Bank) នឹងត្រូវបានធ្វើប្រតិបត្តិការដោយរលូន ងាយស្រួល និងឆាប់រហ័ស។ ធនាគារ (PPC Bank) រំពឹងថា ទីតាំងថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មក្នុងស្រុក ក្នុង ខេត្តសៀមរាប ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការផ្ដល់ដើមទុនប្រាក់កម្ចីទៅតាមប្រភេទអាជីវកម្មរបស់អតិថិជន ការផ្តល់ហិរញ្ញប្បទានរយៈពេលវែង និងដំណោះស្រាយហិរញ្ញវត្ថុ ពាណិជ្ជកម្ម បន្ថែមពីលើសេវាកម្មថ្មីៗក្នុងកម្មវិធី (smart Biz) ដែលទើបតែដាក់ឲ្យដំណើរការកាលពីដើមឆ្នាំនេះផងដែរ ។

ធានាគារ (PPC Bank) ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ២០០៨ ធនាគារ (PPC Bank) គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ ២៣សាខា ជាមួយនឹងទូ ATM ចំនួន ៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង