ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង២ម៉ឺននាក់ បានចូលរួមទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីអង្គរ ថ្ងៃទី១

សៀមរាប៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប្រាសាទអង្គរវត្តមានភ្ញៀវទេសចរជាតិ អន្តរជាតិមានចំនួនប្រមាណ ២០,៦៥៦ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ប្រមាណ ១៨,៦៤០នាក់ និងភ្ញៀវទេសចរបរទេសចំនួនប្រមាណ ២,៣១៦នាក់ ចូលរួមទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីអង្គរ។ នៅសល់ពីរថ្ងៃទៀតសូមបងប្អូនអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករបន្ថែមទៀត។
សូមរំលឹកថា ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕

