**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រុស្ស៊ីអំពាវនាវឱ្យមានការបង្កើតតំបន់សុវត្ថិភាពជាបន្ទាន់ជុំវិញរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៉ីរ៉ង់ ដើម្បីបង្ការមហន្តរាយវិទ្យុសកម្មបន្ទាប់ពីមានគ្រាប់ផ្លោងធ្លាក់ក្បែរទីតាំងរ៉េអាក់ទ័រនេះ

ម៉ូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នាថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប បានអំពាវនាវឱ្យមានការបង្កើតតំបន់សុវត្ថិភាពជាបន្ទាន់ជុំវិញរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៉ីរ៉ង់ ដើម្បីបង្ការមហន្តរាយវិទ្យុសកម្មដ៏ធំមួយ បន្ទាប់ពីមានគ្រាប់ផ្លោងមួយបានធ្លាក់ក្បែរទីតាំងរ៉េអាក់ទ័រនេះ កាលពីប៉ុន្មានថ្ងៃមុន។

លោក Alexei Likhachev ប្រធានសាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានព្រមានថា នៅក្នុងរោងចក្រនេះមានផ្ទុកសារធាតុនុយក្លេអ៊ែរដល់ទៅ ៧២តោន និងកាកសំណល់ឥន្ធនៈនុយក្លេអ៊ែរ ២១០តោន ដែលការវាយប្រហារណាមួយចំទីតាំងនេះ នឹងបង្កជាគ្រោះមហន្តរាយមិនត្រឹមតែសម្រាប់អ៉ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលទៀតផង។

លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើមានឧបទ្ទវហេតុណាមួយកើតឡើង វានឹងក្លាយជាមហន្តរាយកម្រិតតំបន់ ហើយគ្មានភាគីជម្លោះណាមួយអាចគេចផុតពីការឆ្លងវិទ្យុសកម្មនេះឡើយ»។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ថា គ្រាប់ផ្លោងមួយបានធ្លាក់ចំអគារមួយនៅចម្ងាយប្រមាណ ៣៥០ម៉ែត្រពីទីតាំងរ៉េអាក់ទ័រ ដោយបណ្តាលឱ្យអគារនោះខូចខាត ប៉ុន្តែមិនបានបង្កការខូចខាតដល់រ៉េអាក់ទ័រផ្ទាល់ ឬមានអ្នករងរបួសឡើយ៕

អត្ថបទដែលជាប់ទាក់ទង