**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការយោធារបស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា

  

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការយោធារបស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា ខណៈយោធាអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់នៅក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។

ការដាក់ពង្រាយកងទ័ពបន្ថែមអាចនឹងផ្ដល់ជម្រើសបន្ថែមឱ្យលោក ត្រាំ ខណៈរូបលោកកំពុងពិចារណាលើការពង្រីកប្រតិបត្តិការយោធាក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ដែលចូលដល់ សប្ដាហ៍ទី៣។

ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងនោះរួមមានទាំងមន្ត្រីអាមេរិក២នាក់ Reuters បានឱ្យដឹងថាជម្រើស បន្ថែមទាំងនោះរួមមានការគ្រប់គ្រងសុវត្ថិភាពផ្លូវឆ្លងកាត់សម្រាប់កប៉ាល់ដឹកប្រេងកាត់តាមច្រក Hormuz ជាបេសកកម្មមួយដែលនឹងត្រូវធ្វើឡើងដោយមានការគាំទ្រ ជាចម្បងពីកងទ័ពអាកាស និងជើងទឹក។ ប៉ុន្តែដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz វាក៏អាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពថ្មើរជើងឡើងលើឆ្នេររបស់អ៉ីរ៉ង់ ផងដែរ។

ប្រភពពីមន្ត្រីអាមេរិកបានប្រាប់ Reuters ថារដ្ឋបាលលោក ត្រាំ ក៏បានពិភាក្សាផងដែរលើជម្រើសបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់កោះ Kharg របស់អ៉ីរ៉ង់ជាទីដែល ៩០ភាគរយនៃប្រេងត្រូវនាំចេញ និងជាដង្ហើមសេដ្ឋកិច្ចរបស់អ៉ីរ៉ង់។

តែព្រមពេលជាមួយគ្នា មន្ត្រីអាមេរិកម្នាក់បាននិយាយថាប្រតិបត្តិការបែបនេះនឹងប្រឈមនឹងហានិភ័យខ្ពស់ ក៏ព្រោះតែអ៉ីរ៉ង់នៅតែមានសមត្ថភាពបាញ់មីស៊ីល និងដ្រូន។

សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមីនា បានវាយប្រហារលើទីតាំងយោធានៅលើកោះ Kharg ហើយលោក ត្រាំ ថែមទាំងបានគំរាមទៀតផងថាក៏អាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងផងដែរ។ ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយោធាយល់ថាដោយសារតែកោះនេះមាន សារៈសំខាន់ចំពោះសេដ្ឋកិច្ចអ៉ីរ៉ង់ ការគ្រប់គ្រងកោះ Kharg គឺជាជម្រើសល្អប្រសើរជាងការបំផ្លិចបំផ្លាញ៕

អត្ថបទដែលជាប់ទាក់ទង