ឯកឧត្ដម ហេង រតនា អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអបអរសាទរខួបគម្រប់១៤ឆ្នាំ (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២) នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ។
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។