**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

សម្តេច ម៉ែន សំអន៖ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ បានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

តាមរយៈនៃការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែក រួមមាន៖

១. រក្សានូវអត្តសញ្ញាណ និងស្មារតីជាតិ ព្រោះថា សម្លៀកបំពាក់របាំព្រះរាជទ្រព្យ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតមួយនៃអត្តសញ្ញាណជាតិខ្មែរ។ ការវិវត្តន៍នេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ថា អរិយធម៌ខ្មែរមិនដែលរលាយបាត់ឡើយ ។ ម៉្យាងទៀតគឺជាបន្តបាននូវការថែរក្សាមរតកដូនតា តាមរយៈការវិវត្តន៍ សិល្បករ និងអ្នកប្រាជ្ញបានខិតខំស្រាវជ្រាវ ស្ដារ និងថែរក្សានូវលក្ខណៈដើមពីសម័យអង្គរ ដូចជារូបចម្លាក់ទេពអប្សរ និងព្រះរាជពិធីនានា។

២.លើកកម្ពស់គុណភាពសិល្បៈ និងសោភ័ណភាព
ការវិវត្តន៍បានជំរុញឱ្យសិល្បករខ្មែរបង្កើនជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឱ្យសម្លៀកបំពាក់កាន់តែមានភាពរុងរឿង វិចិត្រ និងប្រណិត ដោយរក្សាបាននូវអត្តសញ្ញាណជាតិ ដោយរាប់តាំងពីការប៉ាក់ឌិន ការស្រោបមាស រហូតដល់ការធ្វើម្កុដ សុទ្ធសឹងជាស្នាដៃសិល្បៈដ៏មានតម្លៃ។ ទន្ទឹមនឹងនោះផងដែរ ភាពស្រស់ស្អាតពេញលក្ខណៈបានធ្វើឱ្យរបាំព្រះរាជទ្រព្យកាន់តែមានភាពទាក់ទាញ។ ក្បាច់រាំដ៏រលូន រួមផ្សំនឹងសម្លៀកបំពាក់ដ៏ត្រចះត្រចង់ និងតន្ត្រីដ៏ពិរោះ បង្កើតបានជាសិល្បៈដ៏ពេញលក្ខណៈ ដែលអាចទាក់ទាញទស្សនិកជនជាតិខ្មែរ និងអន្តរជាតិ។

៣. បង្ហាញការទូតវប្បធម៌ការទូត និងសេដ្ឋកិច្ច ៖ នៅពេលដែលរបាំព្រះរាជទ្រព្យ និងសម្លៀកបំពាក់ គឺជា «ឯកអគ្គរដ្ឋទូតវប្បធម៌» ដ៏មានឥទ្ធិពលរបស់កម្ពុជាក្នុងការបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ នៅពេលដែលក្រុមរបាំទៅសម្តែងក្រៅប្រទេស សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនេះ បានបង្ហាញពីភាពថ្លៃថ្នូរ និងសមត្ថភាពច្នៃប្រឌិតរបស់ជាតិខ្មែរ ជួយពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជាតិនានា។ ភាពល្បីល្បាញនៃរបាំព្រះរាជទ្រព្យ ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជា ដើម្បីទស្សនាសម្លៀកបំពាក់ដើម និងទស្សនាការសម្តែងផ្ទាល់។ នេះជាការរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង