**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

អនុប្រធានទី២ ព្រឹទ្ធសភា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា សហការជាមួយសមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបម្រើប្រយោជន៍ប្រជាជនតាមភូមិភាគ។ ភូមិភាគទី៥ នៃព្រឹទ្ធសភារួមមានខេត្តតាកែវ កំពត និងកែប និងមានសមាជិកព្រឹទ្ធសភា៧រូប រួមមាន ឯកឧត្តម ខៀវ មុត ឯកឧត្តម ឈួន ឆាម ឯកឧត្តម គិន ណែត ឯកឧត្តម កុក អាន ឯកឧត្តម លីសារី លោកជំទាវ កង សៅរ៍ធន និង ឯកឧត្តម អ៊ុន វណ្ណា។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរចំពោះកិច្ចសហការគ្នារវាងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តមបណ្ឌិត សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត  ក្នុងកិច្ចខិតខំប្រឹងប្រែងជួយមូលដ្ឋានដូចជា ការកែលម្អសោភណភាព និងជីកស្តារស្រះទឹកទន្លេនាម ដែលមានបណ្តោយ២១០ម៉ែត្រ និងទទឹង១៨០ម៉ែត្រ នៅខេត្តកំពត និងការជួយឧបត្ថម្ភដល់ជនភៀសសឹក ពលករត្រលប់ពីប្រទេសថៃ និងយុវជនសមរភូមិមុខ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឱ្យយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការទាំងពួង ដែលជាប្រយោជន៍របស់ប្រជាជនក្នុងភូមិភាគរបស់ខ្លួន និងសម្របសម្រួលជួយដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដែលលើកឡើងដោយក្រុមប្រឹក្សាឃុំ-សង្កាត់៕

អត្ថបទដែលជាប់ទាក់ទង