**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ និង ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ ​

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” និងការត្រៀមលក្ខណៈជាម្ចាស់ផ្ទះក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត តំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើវី ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធផងដែរ។ ​

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដានរាល់សកម្មភាពដែលបានអនុវត្តកន្លងមក និងដាក់ចេញនូវទិសដៅបន្ត ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ទាំងពីនេះ ប្រព្រឹត្តទៅដោយរលូន មានភាពអធិកអធម និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ជំរុញឱ្យគណៈកម្មាធិការគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ និងត្រូវអនុវត្តភារកិច្ចដែលបានប្រគល់ជូនដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម។ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការសម្រួលចរាចរណ៍ និងការបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងកំឡុងពេលចូលឆ្នាំ។ ត្រូវរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកកម្សាន្តនៅខេត្តព្រៃវែង ឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈកម្មាធិការទាំងអស់ ត្រូវតុបតែងលម្អតាមទីសាធារណៈ និងការត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីបុណ្យជាតិដ៏មានសារៈសំខាន់បំផុត។

សូមជម្រាបជូនថា ពិធីច្រត់ព្រះនង្គ័ល នឹងត្រូវរៀបចំឡើងនៅក្រុងព្រៃវែង ដែលមានឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាស្តេចមាឃ និងលោកជំទាវ ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាងដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងពិធីច្រត់ព្រះនង្គ័លនេះ ជាមួយថ្នាក់ដឹកនាំជាតិពីស្ថាប័ននានា រួមទាំងប្រជារាស្រ្ត ដើម្បីរួមគ្នាថែរក្សាព្រះរាជប្បវេណីពីបុរាណរបស់ព្រះមហាក្សត្រដូចសព្វរាល់ឆ្នាំ។

សូមបញ្ជាក់ថា ពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្ដើមរដូវធ្វើស្រែចម្ការរបស់កសិករ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធឱ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាលបម្រើក្នុងវិស័យកសិកម្មឱ្យទទួលបានភោគផលខ្ពស់។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សងមើលប្រផ្នូលស្រុកទេស តាមរយៈគោឧសភរាជ៕

អត្ថបទដែលជាប់ទាក់ទង