លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសាលាដំបូង និងអយ្យការអមសលាដំបូងខេត្ត សាលប្រជុំអាគារ”ខ” ដោយមានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារង លោកស្នងការរង លោកនាយ-នាយរងការិយាល័យដែលពាក់ព័ន្ធ និងលោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ ដែលពាក់ព័ន្ធផងដែរ ៕

