**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ អង្គការ ហាន់ឆាន់ខាំ បាននាំយកអំណោយមានអង្ករ នំ សម្ភារៈ មួយចំនួន ប្រគល់ជូនដល់ កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។

ពិធីនេះក៏មានអញ្ជេីញចូលរួមជាអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។

លោក គីម យ៉ុងអ៊ុក ក៏បានបង្ហាញអំពីក្តីសប្បាយរីករាយនៅពេលដែលឃើញកុមារៗ មានភាពរួសរាយរាក់ទាក់ បង្ហាញអំពីក្ដីស្រឡាញ់ចំពោះរូបលោក ក៏ដូចជាក្រុមការងារ។

លោកក៏បានអរគុណចំពោះរដ្ឋបាលខេត្ត ដែលតែងជួយសម្របសម្រួល បង្កភាពងាយស្រួលដល់ក្រុមការងាររបស់លោក ដើម្បីចូលរួមចំណែកលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាជួយដល់កុមារនៅក្នុងខេត្តបន្ទាយមានជ័យមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណចំពោះលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ដែលបាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈផ្តល់ ជូនដល់មណ្ឌលសម្រាប់ប្រើប្រាស់ ដេីម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចការងារសង្គម។

ឯកឧត្ដមក៏បានបញ្ជាក់ថា ជានិច្ចកាលអង្គការ តែងតែចូលរួមចំណែកគ្រប់សម្មភាព ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យជាដេីម។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់ក្មួយៗ កុមារៗ ដែលកំពុងស្នាក់នៅមណ្ឌល ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះ ដឹង ដេីម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ និងត្រូវស្ដាប់ដំបូន្មានចាស់ទុំ លោកគ្រូ-អ្នកគ្រូ ក៏ដូចជារាមច្បងនៅក្នុងមណ្ឌល មួយវិញទៀត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ចំពោះអំណោយដែលផ្តល់ជូន រួមមាន៖ អង្ករ១តោន, នំកញ្ចប់៣០០កញ្ចប់ ,នំប៉ុង២០០នំ សម្លៀកបំពាក់៤កេសធំ រួមនឹងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង