**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

អាជ្ញាធរខេត្តសៀមរាប ណែនាំម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់ របស់ក្រសួងពាណិជ្ជកម្ម

សៀមរាប៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយទាំងអស់ ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ជាមួយការធានាគុណភាព បរិមាណ និងតម្លៃចំពោះអតិថិជន កុំកេងបន្លំទាំងតម្លៃ បរិមាណនិងគុណភាព ព្រោះការបន្លំទាំងនេះវានាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្ដង។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុងខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ បានបញ្ជាក់ថា ចំពោះករណីម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយណាដែលអស់ស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជន ត្រូវជូនដំណឹងមកក្រុមហ៊ុនប្រេងឥន្ទនៈ ឬអាជ្ញាធរពាក់ព័ន្ធដើម្បីសម្របសម្រួល និងចែករំលែកទៅតាមលទ្ធភាពជាក់ស្ដែង។ ប៉ុន្តែម្ចាស់ស្ថានីយ ម្ចាស់ដេប៉ូចែកចាយប្រេងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់ ដែលនាំឱ្យប្រឈមទៅនឹងការផាកពិន័យ និងទោសទណ្ឌនៃច្បាប់ជាធរមាន។

លោក អភិបាលរងខេត្ត បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវណែនាំបន្តដល់បងប្អូនអាជីករ ម្ចាស់ដេប៉ូចែកចាយក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្ដីណែនាំ ស្ដីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម។លើសពីនេះ អាជ្ញាធរក្រុងស្រុកត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អនុវត្តឱ្យបានម៉ឹងម៉ាត់ចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈនានា លើតម្លៃលក់ខុសពីតម្លៃធម្មតា ដែលក្រសួងជំនាញបានជូនដំណឹង។

លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យឱ្យបានហ្មត់ចត់ ករណីម្ចាស់ស្ថានីយ៍ផ្អាកការផ្គត់ផ្គង់ប្រឹងដល់អតិថិជន ករណីម្ចាស់ស្ថានីយ និងដេប៉ូប្រេងករណីអស់ស្តុកប្រេងឥន្ធនៈ ឬមានបំណងផ្អាកលក់ជាបណ្ដោះអាសន្ន ត្រូវជូនដំណឹងមុនយ៉ាងតិច១ថ្ងៃ ទៅអាជ្ញាធរពាក់ព័ន្ធ ព្រោះបើក្នុងករណីមិនប្រក្រតីស្ថានីយ៍មានប្រេងតែផ្អាកមិនលក់ជូនអតិថិជន គាត់នឹងប្រឈមការដកហូតអាជីវកម្មមួយជីវិត ហើយពុំទទួលបានការអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មផ្សេងៗឡើយ៕

អត្ថបទដែលជាប់ទាក់ទង