**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

អភិបាលខេត្តកែប៖ យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាអនាម័យបរិស្ថាន មិនថានៅតាមបណ្តាគេហដ្ឋាន អង្គភាពបំពេញការងារប្រចាំថ្ងៃ និងតាមដងផ្លូវសាធារណៈ

កែប៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សាមគ្គីដើម្បីទីក្រុងស្អាត ” ។

កម្មវិធីនេះប្រព្រឹត្តិទៅនៅបរិវេនសួនច្បារមុខសាលាខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្ថាប័នសាលាដំបូងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត លោកនាយក នាយិកាគ្រប់កម្រិតសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គ្រប់កម្រិតសិក្សាក្នុងខេត្ត យុវជន យុវនារីប្រមាណជិត ២ពាន់នាក់។

បន្ទាប់ពីអានសារលិខិតដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានគូសបញ្ជាក់បន្ថែមថា ខេត្តកែបក្រោមការយកចិត្តទុកដាក់ចូលរួមសហការអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមសហការពីសំណាក់សមាសភាពពាក់ព័ន្ធ ដូចជាអាជីវករ សេវាករ និងប្រជាពលរដ្ឋ បានធ្វើឲ្យមានកែបកាន់តែមានភាពរីកចម្រើន ប្រកបដោយសោភណ្ឌភាព និងសុខសុវត្ថិភាពខ្ពស់ និងធ្វើឲ្យខេត្តកែបនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានពាន់រង្វាន់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ជាបន្តបន្ទាប់ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា សម្រាក លម្ហែឥតឈប់ឈរ ដែលជាកត្តាជួយលេីកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់។

ជាមួយនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាអនាម័យបរិស្ថាន មិនថានៅតាមបណ្តាគេហដ្ឋាន អង្គភាពបំពេញការងារប្រចាំថ្ងៃ និងតាមដងផ្លូវសាធារណៈ ដោយយើងត្រូវគិតថា អនាម័យបរិស្ថានស្អាតផ្តើមចេញពីបុគ្គលម្នាក់ៗ ហើយយើងត្រូវចងចាំថា សំរាមមិនគួរឲ្យស្អប់ខ្ពើមនោះទេ បុគ្គលដែលចោលសំរាមពាសវាលពាសកាលទៅវិញទេទើបគួរឲ្យស្អប់៕

អត្ថបទដែលជាប់ទាក់ទង