**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ចិនទទូចឱ្យគ្រប់ភាគីទាំងអស់ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ទប់ស្កាត់ការកើនឡើងនូវភាពតានតឹងថែមទៀត និងចៀសវាងធ្វើឱ្យពលរដ្ឋរងគ្រោះ ពីសង្រ្គាមដ៏កក្រើកមជ្ឈិមបូព៌ា

ឌូបៃ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Global Times នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២៦ បានឱ្យដឹងថា បេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក Zhai Jun ចិនទទូចឱ្យគ្រប់ភាគីទាំងអស់ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ទប់ស្កាត់ការកើនឡើងនូវភាពតានតឹងថែមទៀត និងចៀសវាងធ្វើឱ្យពលរដ្ឋរងគ្រោះ ពីសង្រ្គាមដ៏កក្រើកមជ្ឈិមបូព៌ា។

នៅពេលជួបរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ លោក Zhai បានលើកឡើងថា ចិនតែងតែជឿជាក់ថា គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គួរតែត្រូវបានប្រកាន់ខ្ជាប់ ហើយអធិបតេយ្យ សន្តិសុខ និងបូរណភាពទឹកដីនៃប្រទេសឈូងសមុទ្រ មិនគួរត្រូវបានរំលោភបំពានឡើយ រីឯការវាយប្រហារជនស៉ីវិលស្លូតត្រង់ និងគោលដៅមិនមែនយោធា គួរតែត្រូវបានថ្កោលទោស។

លោក Faisal និយាយថា អារ៉ាប៊ីសាអូឌីត ដឹងច្បាស់អំពីហានិភ័យនៃជម្លោះរាលដាល និងបានអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមថា ចិននឹងបន្តដើរតួនាទីក្នុងការលើកកម្ពស់បទឈប់បាញ់ និងបញ្ចប់អរិភាពក្នុងតំបន់។

នាថ្ងៃដដែលនោះ លោក Zhai ក៏បានជួបអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លោក Jassim Mohammed Al-Budaiwi នៅទីក្រុងរីយាដ Riyadh ផងដែរ។

ក្នុងជំនួបនោះ លោក Zhai និយាយថា ស្ថានភាពក្នុងតំបន់មានភាពស្មុគស្មាញ និងរសើបខ្លាំង ដូច្នេះចិនជំរុញឱ្យភាគីទាំងអស់បញ្ឈប់ការវាយប្រហារគ្នា និងត្រលប់ទៅរកការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Al-Budaiwi បានបង្ហាញឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងសម្របសម្រួលជាមួយចិន ដើម្បីធ្វើឱ្យស្ថានការណ៍ថមថយកម្តៅ៕

អត្ថបទដែលជាប់ទាក់ទង