**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ២ករណីផ្សេងគ្នា!

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ការបង្រ្កាបករណីទាំង០២រួមមាន៖
-កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាម និងរងការខូចខាត នៅចំណុច ក្បែរវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ២០ និង ៥៨ នាទីឈានដល់ការឃាត់ខ្លួនបានក្មេងទំនើង០១នាក់ មានឈ្មោះ ឈ្មោះ ផាន ភី ហៅ ឆាយ ឬ ម៉ាប់PB ភេទប្រុស អាយុ១៩ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

-កាលពីវេលាម៉ោងប្រមាណ ០៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ទៅលើម៉ូតូ០២គ្រឿង របស់ជនរងគ្រោះ បណ្តាលឲ្យដួល រួចជនសង្ស័យ បានយក ដាវ កាំបិត និងដំបង មកកាប់ និងវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យរងបួស ស្មា ខ្នងដៃ និងជើង យ៉ាងធ្ងន់ធ្ងរ ហើយក៏បន្ត វាយ កាប់ និងលួចយកស្លាកលេខម៉ូតូ របស់ ជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុច ផ្លូវបេតុង ក្បែរវត្តសែន សុខ ភូមិសែនសុខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ៩និង៣០នាទី បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សុខ សែម ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ រ៉េត ម៉ុង ហេង ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង