ភាគីពាក់ព័ន្ធ ប្រជុំរៀបចំដាក់ឲ្យដំណើរការមន្ទីរពេទ្យ ហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំមន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំដាក់ឲ្យដំណើរការមន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)។