**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

តើព្រះភៃសជ្យគុរុជានរណា?

សៀមរាប៖ ពលរដ្ឋខ្មែរភាគច្រើនមិនទាន់បានស្គាល់ ឬធ្លាប់ឮព្រះនាម«ព្រះភៃសជ្យគុរុ» ឬ«ព្រះពុទ្ធគ្រូថ្នាំ» នៅឡើយទេ។ ក្នុងចំណោមអ្នកស្រាវជ្រាវ និងប្រជាជនមួយចំនួនដែលស្គាល់ព្រះអង្គ តែងមានជំនឿមុតមាំថា ព្រះអង្គគឺជាព្រះទេពសង្គ្រោះជីវិត និងជាអ្នកព្យាបាលរាល់ជំងឺតម្កាត់ទាំងឡាយរបស់មនុស្សលោក។ ក្នុងសម័យបុរាណ ការគោរពបូជាព្រះភៃសជ្យគុរុ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាពិសេស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្មបានបញ្ជាក់ថា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានកសាងមន្ទីរពេទ្យ (អរោគ្យសាលា) ចំនួន ១០២កន្លែង ដែលសុទ្ធសឹងតែមានតម្កល់រូបព្រះបដិមាភៃសជ្យគុរុសម្រាប់គោរពបូជា។ «ភៃសជ្យគុរុ» ជាភាសាសំស្ក្រឹត មានន័យថា «ព្រះពុទ្ធជាគ្រូថ្នាំ» ឬ «ព្រះពុទ្ធជាអ្នកព្យាបាលជំងឺ» ដែលជាជំនឿដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាមហាយាន។

លោកស្រី ជន ចន្ទណារ័ត្ន មគ្គទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា ព្រះបដិមាភៃសជ្យគុរុ គឺជាទម្រង់នៃព្រះពុទ្ធដែលគង់ភ្នែនក្នុងកាយវិការសមាធិ ដោយមានទ្រវត្ថុស័ក្តិសិទ្ធិម្យ៉ាងនៅលើបាតព្រះហត្ថ។ ព្រះបដិមាខ្លះមានទ្រផ្លែឈើរាងមូលទ្រវែង ដែលគេជឿថា ជាផ្លែស្រម៉ និងខ្លះទៀតមានរាងជាដន្លាប់ ឬភាជន៍ ដែលអ្នកស្រាវជ្រាវមានការសន្និដ្ឋានខុសៗគ្នាទៅលើវត្ថុទាំងនោះ។

ក្នុងសិល្បៈខ្មែរ ព្រះភៃសជ្យគុរុត្រូវបានបង្ហាញតាម៣ទម្រង់សំខាន់ៗ៖
-ទម្រង់ទី១៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែនតែឯង (បដិមាទោល)។
-ទម្រង់ទី២៖ ព្រះបដិមាព្រះពុទ្ធគង់ភ្នែន អមដោយព្រះពោធិសត្វ២អង្គ គឺព្រះលោកេសូរនៅខាងស្តាំ និងព្រះនាងប្រាជ្ញាបារមីនៅខាងឆ្វេង។
-ទម្រង់ទី៣៖ ចម្លាក់ក្រឡោតខ្ពស់លើផ្ទាំងថ្ម បង្ហាញពីព្រះពុទ្ធគង់ភ្នែនលើបល្ល័ង្កនាគ ដោយមានព្រះលោកេសូរខាងស្តាំ និងព្រះនាងប្រាជ្ញាបារមីនៅខាងឆ្វេង។

កាលពីឆ្នាំ២០០១ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន បានធ្វើកំណាយស្រាវជ្រាវនៅបរិវេណប្រាសាទបន្ទាយក្តី និងបានរកឃើញបំណែកព្រះបដិមាចំនួន២៧៤បំណែក។ ក្នុងនោះមានបំណែកចម្លាក់ចំនួន២៤អង្គ ជាព្រះភៃសជ្យគុរុ។ ក្នុងចំណោមនោះ មានព្រះបដិមាមួយអង្គមានលក្ខណៈពិសេសលើសគេ ដោយមានចម្លាក់ព្រះលោកេសូរ និងព្រះនាងប្រាជ្ញាបារមីអមសងខាង ប៉ុន្តែគួរឱ្យស្តាយ ចម្លាក់អមសងខាងនោះ ត្រូវបានខូចខាតបាត់បង់រូបរាង។

ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក៏បានធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលជាសំណង់មន្ទីរពេទ្យបុរាណក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ និងបានរកឃើញព្រះបដិមាភៃសជ្យគុរុផងដែរ។

បច្ចុប្បន្ន ព្រះបដិមាភៃសជ្យគុរុទាំងនោះ ត្រូវបានថែរក្សា និងដាក់តាំងបង្ហាញយ៉ាងយកចិត្តទុកដាក់នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីឱ្យសាធារណជនបានទស្សនា និងសិក្សាស្វែងយល់៕

អត្ថបទដែលជាប់ទាក់ទង