**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម អមដោយសហការី កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដែលកិច្ចជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ក្នុងការរៀបចំពិព័រណ៌ពិភពលោក ២០២០ ឌូបៃ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានថ្លែងកោតសរសើរនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការរៀបចំឱ្យកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក លើការរចនាពន្លាជាតិល្អជាងគេ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមរបស់កម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា។ បើផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ។ល។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួម មានដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត Thani bin បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងល្អរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់លើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈ និងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀត។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ និងបង្ហាញសុទិដ្ឋិនិយម ព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀត ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង