**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

មន្ត្រីរដ្ឋសភា ស្វែងយល់ពីប្រវត្តិទំនាក់ទំនងអន្តរជាតិ និងឫសគល់នយោបាយការបរទេស និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី “ប្រវត្តិនយោបាយការបរទេសកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា” ក្រោមអធិបតីភាព និងការឧទ្ទេសនាមផ្ទាល់ពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសរុបចំនួន ១២០នាក់ និងតាមរយៈប្រព័ន្ធនិម្មិត Zoom មួយចំនួនទៀត ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ប្រសិទ្ធភាពការងារ និងការយល់ដឹងរបស់មន្ត្រីឱ្យកាន់តែដើរទាន់សភាពការណ៍វិវត្តន៍នៃពិភពលោក។

នៅក្នុងបទឧទ្ទេសនាមដ៏មានអត្ថន័យ ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់លើ “ប្រវត្តិទំនាក់ទំនងអន្តរជាតិ” ដោយបានរំលេចនូវការវិវឌ្ឍនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស តាំងពីសតវត្សទី១៥ រហូតមកដល់បច្ចុប្បន្ន។ ការយល់ដឹងពីប្រវត្តិសាស្ត្រ មិនមែនគ្រាន់តែជាការចងចាំព្រឹត្តិការណ៍អតីតកាលនោះទេ ប៉ុន្តែវាគឺជាការវិភាគលើភូមិសាស្ត្រនយោបាយ ការកកើតនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការយល់ដឹងពីទំនាក់ទំនងរវាងនយោបាយការបរទេស និងសេដ្ឋកិច្ច ជួយឱ្យមន្ត្រីរាជការមើលឃើញពី យុទ្ធសាស្ត្រសេដ្ឋកិច្ចការទូត ភាពធន់នៃសេដ្ឋកិច្ច និងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលជាដើម។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ មន្ត្រីរាជការដែលជាសេនាធិការឱ្យស្ថាប័ននីតិប្បញ្ញត្តិ ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាលកាន់តែប្រសើរ ជូនដល់សមាជិករដ្ឋសភា ក្នុងបេសកកម្មការទូតសភា។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជា ២លើក ដែលលើកទី១ គឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានបញ្ចប់ដោយជោគជ័យ។ ចំណែកលើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង