**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ ជំរុញនិងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋ

កណ្តាល៖ ថ្លែងទៅកាន់អាជ្ញាធរក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋខ្មែរ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល កាលពីព្រឹកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំតម្រង់ទិសដោយ ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែមនូវសចក្តីណែនាំនានា ដើម្បីមានមូលដ្ឋានយកទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

លោកស្រី ស្រ៊ុន ស្រីនាង បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាការចុះបញ្ជីអត្រានុកូលដ្ឋាន ចុះបញ្ជីការស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេសការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ឱ្យពួកគាត់មានឯកសារយកទៅប្រើប្រាស់តាមការចាំបាច់ ជាពិសេសគឺសំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងរក្សាបាននូវកម្លាំងពលកម្ម បម្រើឱ្យសង្វាក់ផលិតកម្មក្នុងស្រុក និងឆ្ពោះទៅបម្រើឱ្យការងារចុះឈ្មោះ និងការងារបោះឆ្នោតនាឆ្នាំ២០២៧ និង២០២៨ ខាងមុខផងដែរ។

នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធត្រូវចុះជួប និងជម្រុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ ទៅគ្រប់ពលករ និងជនភៀសសឹក ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុ និងត្រូវធ្វើទុតិយតា នៅមូលដ្ឋានរបស់ខ្លួនជាប្រចាំតាមរយៈការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចេញលិខិតអញ្ជើញគាត់មកធ្វើ។

ស្នងការនគរបាលខេត្ត រដ្ឋបាលក្រុង-ស្រុក អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវតាមដាន និងពិនិត្យមើលលទ្ធផលនៃការផ្តល់ឯកសារអត្តសញ្ញាណកម្មជាប្រចាំ ជាពិសេសការងារអត្តសញ្ញាណបណ្ណ ថាតើអង្គភាពរបស់ខ្លួនបានធ្វើគ្រប់ផែនការ ឬមិនទាន់គ្រប់ បើមិនទាន់គ្រប់ត្រូវមានវិធីសាស្ត្រ ដើម្បីជម្រុញឱ្យគ្រប់ផែនការ។

យោងតាមរបាយការណ៍ វឌ្ឍនៈភាពការងារអត្តសញ្ញាណកម្ម ប្រចាំត្រីមាសទី១ គិតពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ អាជ្ញាធរបានផ្តល់សំបុត្រកំណើតជូនប្រជាពលរដ្ឋបានចំនួន ២,៨២២ នាក់ ស្រី ១,៣៥២ នាក់។ បានផ្តល់សៀវភៅស្នាក់នៅ(ក២) បានចំនួន ២,៧៩៥ នាក់ ស្រី ១,៣៣៧ នាក់។ បានផ្តល់សៀវភៅគ្រួសារ(ក៤) បានចំនួន ២,៤៨៩ នាក់ ស្រី ១,១៩៨ នាក់។ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចំនួន ២,៤៣១ នាក់ ស្រី ១,១២៦ នាក់៕

អត្ថបទដែលជាប់ទាក់ទង