**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បណ្តាអង្គទូត និងអង្គការបរទេស ចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិជោគជ័យ និងភូមិព្រៃចាន់

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងបណ្តាអង្គការអន្តរជាតិនានា ប្រចាំកម្ពុជា បានចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅតំបន់បឹងក្រកួន ស្រុកថ្មពួក ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ពិធីនេះសម្របសម្រួលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧។
-នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្ដើមរាយលួសបន្លា ដាក់កង់ឡាន ដាក់ក្រណាត់ខ្មៅ បិទផ្លូវចូលផ្ទះប្រជាជន និងបានបណ្ដេញប្រជាជនកម្ពុជាចេញពីលំនៅដ្ឋាន។
-កងទ័ពថៃ បើកការវាយប្រហារ និងឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្ដើមវាយប្រហារមកលើភូមិជោគជ័យ។

*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣។
-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្តើមធ្វើសកម្មភាពដូចនៅភូមិជោគជ័យដែរ។
-នៅវេលារសៀល និងល្ងាចនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដែលស្ថិតនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យអ្នកភូមិ០១រូប បានបាត់បង់ជីវិត និង០៣នាក់រងរបួស។

-នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្តើមបើកវាយប្រហារមកលើភូមិព្រៃចាន់ ដូចគ្នាទៅនឹងភូមិជោគជ័យដែរ។

*តំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និងលេខ៣៦ តំបន់បឹងត្រកួនមានច្រកទ្វារតំបន់ព្រំដែន។ តំបន់បឹងត្រកួន ទល់មុខនឹងច្រកបានតាប្រាយ៉ា (ខេត្តស្រះកែវ)។

-តំបន់បឹងត្រកួន ក៏ជាតំបន់ដែលទទួលរងការវាយប្រហារលើកទី២ (ថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) ពីសំណាក់កងទ័ពថៃ ដូចគ្នាទៅនឹងភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ។ នាពេលថ្មីៗនេះ កងទ័ពថៃ បានដាក់ទូកុងតឺន័របិទផ្លូវ ជីកលេណដ្ឋាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវីល និងអគារសាធារណៈជាដើម (អាគារស្នាក់គយច្រកទ្វារព្រំដែនបឹងត្រកួន) ដែលផ្ទុយនឹងលទ្ធនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។
តែផ្ទុយទៅវិញកងកម្លាំងយោធាថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕

អត្ថបទដែលជាប់ទាក់ទង