**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

លោក ដូណាល់ ត្រាំថា អ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត ខណៈតេហេរ៉ង់គំរាមជាថ្មីថានឹងវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារ។

ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ា បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ លោក ត្រាំ បាននិយាយថាកិច្ចចរចា ជាមួយអ៉ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ តែទាមទាំងឱ្យតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។ «បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង»។ នេះជាការគូសបញ្ជាក់បស់លោក ត្រាំ ដែលគំរាមម្ដងហើយម្ដងទៀតពីការវាយប្រហារលើអ៉ីរ៉ង់ ប្រាប់ទៅកាន់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «សក្តានុពលនុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ ដូច្នេះយើងប្រហែលជានឹងត្រូវចាត់វិធានការបន្ថែម ឬក៏មិនចាំបាច់។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែល ១០ថ្ងៃទៀត»។ នៅពេលត្រូវបានសាកសួរបន្ថែម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថា «ខ្ញុំគិតថា១០ ទៅ១៥ថ្ងៃ វាគ្រប់គ្រាន់ហើយ»។

គួរបញ្ជាក់ថា ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៉ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៉ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕

អត្ថបទដែលជាប់ទាក់ទង