**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំសិក្ខាសាលាស្តីពី«គម្រោងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីដោះស្រាយនិងទប់ស្កាត់ចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រនៅកម្ពុជា»

បន្ទាយមានជ័យ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី«គម្រោងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីដោះស្រាយនិងទប់ស្កាត់ចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា»ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ស៊ុំ វណ្ណារត្ន័ អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឃសង្គម នៃក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីភាពក្នុងវគ្គសិក្ខាសាលាណែនាំពី “គម្រោងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីដោះស្រាយ និង ទប់ស្កាត់ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា” សិក្ខាសាលានេះធ្វើនៅសាលប្រជុំ “ក្រុមប្រឹក្សាខេត្ត” ។ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្តីអង្គភាពពាក់ព័ន្ធ កងកម្លាំង អភិបាលក្រុង ស្រុក និងគ្រូឧទ្ទេស មកពីថ្នាក់ជាតិ ។

លោកស្រី រស់ សុផានី មានប្រសាសន៍ថា អំពើហិង្សាក្នុងគ្រួសារគឺ ជាការរំលោភបំពានសិទ្ធិមនុស្ស ដែល បណ្តាលឱ្យ មានគ្រោះ ថ្នាក់ ឬឈឺចាប់ផ្លូវកាយ ផ្លូវចិត្ត និងផ្នែកជីវភាពសេដ្ឋកិច្ច ដល់ស្ត្រីរាប់បញ្ចូលទាំងការគំរាមកំហែង ការប្រព្រឹត្តទង្វើទាំងនេះធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវិតរស់នៅ ការអភិវឌ្ឍន៍ធនធានមនុស្ស បាត់បង់ចំណូលក្នុងការផ្គត់ផ្គង់គ្រួសារ ។កន្លងមកជនរងភាគច្រើនគ្រោះគឺជាស្ត្រីនិងកុមារដែលទទួលការរំលោភបំពានទៅលើសិទ្ធិជាច្រើនប្រភេទខុសៗគ្នា ប៉ុន្តែការរំលោភបំពានដែលគួរឲ្យស្អប់ខ្ពើមជាងបំផុតនោះគឺអំពើហិង្សាទៅ)លើស្ត្រីដែលកើតជាញឹកញាប់ជាងគេនៅក្នុងប្រទេសកម្ពុជាមាន៖(អំពលហិង្សាក្នុង្រួសារ អំបើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្សនិងការបៀតបៀនផ្លូវភេទជាដើម) ។

លោកស្រីអភិបាលរងបានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាសក់ព័ន្ធអាជ្ញាធរស្រុក ក្រុង បានអប់រំផ្សព្វផ្សាយនិងបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ទប់ស្កាត់ការជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទស្រ្តីនិងកុមារ ការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី ការលើកកម្ពស់ ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននិងច្បា់ពាក់ព័ន្ធនិងស្ត្រី ក្មេងស្រី នៅតំបន់គោលដៅខេត្តបន្ទាយមានជ័យ។ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងដាក់ចេញនូវគោលនយោបាយជាតិនិងក្របខណ្ឌច្បាប់ពាក់ព័ន្ធ ដែលគ្រប់ស្ថាប័ន រដ្ឋា ឯកជន និងសង្គមស៊ីវិលត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់និងការពារជនរងគ្រោះឲ្យបានទាន់ពេលវេលា ពិសេសដការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បិត្តិទី៣(គ្មានអំពើអានាចារ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ)។

លោក ស៊ុំ វណ្ណារត្ន័ អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឃសង្គម នៃក្រសួងកិច្ចការនារី បានថ្លែងថា៖ក្នុ្ងនាមក្រសួងកិច្ចការនារី សូមផ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ កន្លងមកបានគាំទ្រយ៉ាងសម្មចំពោះការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់និងដោះស្រឆឆាយអំពើហិង្សាទាកទងនិងយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់បញ្ជូនតំណាងចូលរួមក្នុងគណៈកម្មការប្រឹក្សាភិបាលគម្រោង ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យតាមការរំពឹងទុក តាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល សន្និសិទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍម( អាយ ស៊ី ភី ឌី )នៅទីក្រុងណៃរ៉ូប៊ីកាលពីចុងឆ្នាំ២០១៩ថានឹងសម្រេចឲ្យបានសូន្យចំនួន៣ នៅឆ្នាំ២០៣០ គឺ១៖ ការលុបបំបាត់អត្រាមរណភាពមាតាដែលអាចការពារបាន ,ទី២៖ការលុបបំបាត់នូវតម្រូវការមធ្យោបាយពន្យាកិំណើតដែលមិនបានសម្រេច, ទី៣៖ ការលុបបំបាត់អំពើហិង្សាទាក់ទងនិងយេនឌ័រ ។

លោក ស៊ុំ វណ្ណារ័ត្នេ បានបញ្ជាក់ផងដែរ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងតំបន់គោលដៅ អាចទទួលបានសេវា ដែលមានគុណភាព បានទាន់ពេលវេលានិងប្រកបដៅយប្រសិទ្ធភាពនិងបរយាបន្ន ។ម្យ៉ាងវិញទៀត ដើម្បីសម្រេចឲ្យបានលទ្ធផលនេះ ត្រូវការការដឹកនាំខ្លាំងពីរដ្ឋបាលខេត្ត ការសហការរវាងមន្ទីរ និងតួនាទីដ៏សកម្មរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងការសម្របសម្រួលតាមដាននិងធ្វើរបាយការណ៍៕

អត្ថបទដែលជាប់ទាក់ទង